ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបប្រជុំជាមួយប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះលោក Leo Varadkar នៅថ្ងៃព្រហស្បតិ៍នេះ ហើយមានគម្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអៀរឡង់ផងដែរ។
មន្ត្រីស.រ.អ.បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបនៅថ្ងៃព្រហស្បតិ៍នេះ នាំឱ្យមានការប្រកាសឱ្យប្រុងប្រយ័ត្នគ្រាមានអាសន្ននិងការជម្លៀសមនុស្សនៅលើកោះធំមួយនាប៉ែកខាងជើងបំផុតនៃប្រទេសជប៉ុន។
ក្រុមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលមិញបានបើកការស៊ើបអង្កេតមួយទៅលើរូបភាពវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីទាហានអ៊ុយក្រែនម្នាក់ ត្រូវបានគេកាត់ក្បាល។
ការវាយប្រហារតាមអាកាសដោយកងយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស១០០នាក់ មានរួមកុមារផងដែរដែលបានចូលរួមក្នុងពិធីបុណ្យមួយចាត់ចែងដោយក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
កិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនិងការថ្លែងសុន្ទរកថារំលឹកខួបលើកទី២៥នៃកិច្ចព្រមព្រៀង Good Friday ជាការចាប់ផ្តើមថ្ងៃទីមួយនៅថ្ងៃពុធនេះនៃទស្សនកិច្ចរបស់ប្រធានាធិបតីស.រ.អ.លោក Joe Biden នៅអៀរឡង់ខាងជើងនិងប្រទេសអៀរឡង់។
ក្រុមអ្នកជំនាញថា សហរដ្ឋអាមេរិកមើលឃើញថា ហ្វីលីពីនគឺជាទីតាំងដ៏មានសក្កានុពលមួយសម្រាប់បំពាក់រ៉ុក្កែត មីស៊ីល និងប្រព័ន្ធកាំភ្លើងធំ ដើម្បីប្រឆាំងនឹងការឈ្លានពានទាំងតាមផ្លូវទឹកនិងផ្លូវគោករបស់ចិនទៅលើកោះតៃវ៉ាន់ ដែលចិនអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ឯកសារលេចធ្លាយរបស់បស្ចិមប្រទេសដែលមានព័ត៌មានអំពីសង្គ្រាមនៅអ៊ុយក្រែនហាក់ដូចជាត្រូវបានរុស្ស៊ីកែប្រែដើម្បីកាត់បន្ថយការបាត់បង់របស់ខ្លួននិងបំប៉ោងការបាត់បង់របស់អ៊ុយក្រែន។
របាយការណ៍ធនាគារពិភពលោក ដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះ បានព្រមានពីកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក្នុងបណ្តាឆ្នាំខាងមុខៗ។ ការណ៍នេះគឺបណ្តាលមកពីជំងឺកូវីដ១៩ អត្រាកំណើនប្រជាជនចុះទាប និងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនជាដើម។
ទូរសព្ទស្មាតហ្វូនដែលទើបចេញថ្មីនេះក៏មិនមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ផងដែរ ហើយកម្មវិធីនានាដែលពេញនិយមនៅបស្ចិមប្រទេសក៏មិនមានដែរ ដូចជាកម្មវិធីបង្ហាញផ្លូវ Google Maps ជាដើម។
ឆ្នាំនេះគឺជាខួបទី ១០ នៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីវិធីពង្រឹងចំណងទាក់ទងកាន់តែខ្លាំងក្លាថែមទៀត ដែលនោះគឺជាដៃគូយុទ្ធសាស្ត្រ។
រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមទប់ការប៉ះពាល់ផ្នែកការទូតនិងនយោបាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកមួយចំនួនបានរាយការណ៍ថា អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួននោះ បានឈ្លបយកការណ៍លើមន្ត្រីសន្តិសុខជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើននាក់។
អ.ស.ប.និយាយនៅថ្ងៃអង្គារនេះថា ចំនួនជនស៊ីវិលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែនតាំងពីរុស្ស៊ីលុកលុយពេញទំហឹងមានជិត៨.៥០០នាក់ ដោយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available