ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តាម​ដាន​អង់គ្លេស​​​​ពិន័យ​ Tik Tok ​១៥,៩​លាន​ដុល្លារ​ដោយសារ​បានប្រើ​​​​​​​​​ទិន្នន័យ​​កុមារដោយ​មិនត្រឹមត្រូវ


រូបភាព​ឯកសារ៖ មនុស្ស​ម្នាក់​កាន់ទូរសព្ទ​មួយ​នៅ​ខាងមុខ​ស្លាក​សញ្ញា Tik Tok
រូបភាព​ឯកសារ៖ មនុស្ស​ម្នាក់​កាន់ទូរសព្ទ​មួយ​នៅ​ខាងមុខ​ស្លាក​សញ្ញា Tik Tok

អង្គការតាម​ដានខាង​ឯកជនភាព​របស់​អង់គ្លេសបាន​ពិន័យ​ក្រុមហ៊ុន​បណ្តាញ​សង្គម Tik Tok ជា​ច្រើន​លានដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​ដោយសារ​បាន​ប្រើ​ទិន្នន័យកុមារ​ដោយមិនត្រឹមត្រូវនឹង​បានរំលោភ​លើ​ការការ​ពារ​ឯ​ទៀតៗសម្រាប់ព័ត៌​មានផ្ទាល់ខ្លួនរបស់​ក្រុម​អ្នក​ប្រើប្រាស់។

ការិយាល័យស្នងការ​ខាង​ព័ត៌មានបាននិយាយថាខ្លួន​បានពិន័យ១៥,៩​លានដុល្លារ​ដល់ app ចែក​ចាយ​វីដេអូខ្លីៗ​នេះ​ ដែលមាន​ប្រជាប្រិយភាពខ្លាំង​ក្នុង​ចំណោមក្រុម​យុវជន។

នេះ​ជា​ឧទាហរណ៍​ថ្មី​ៗបំផុត​ក្នុង​ការ​ត្រួតពិនិត្យ​បណ្តាញ​សង្គម​ Tik Tok ​និងក្រុម​ហ៊ុន​មេ​របស់ខ្លួន​គឺក្រុមហ៊ុនបច្ចេក​វិទ្យា​ចិន ByteDance ដែល​កំពុងប្រឈម​ក្នុងប្រទេស​លោកខាងលិច ​ដែល​នៅ​ទី​នោះរដ្ឋាភិបាល​នានា​មានកង្វល់​ច្រើន​ជាង​មុន​អំពី​ឯកជនភាព​ទិន្នន័យនិង​សន្តិសុខ cyber។

អង្គការ​តាម​ដានអង់គ្លេស​នេះដែល​បាន​ស៊ើបអង្កេតការរំលោភ​លើ​ទិន្នន័យរវាង​ខែ​ឧសភា២០១៨និង​ខែ​កក្កដា២០២០​ បាន​និយាយ​ថា​ TikTok ​បាន​អនុញ្ញាត​ឱ្យកុមារ​១,៤លាន​នាក់ក្នុ​ងចក្រភព​អង់គ្លេស​អាយុ​តិច​ជាង​១៣ឆ្នាំ​ប្រើប្រាស់ app ក្នុង​ឆ្នាំ២០២០​ទោះ​ជាបទបញ្ញត្តិ​ផ្ទាល់​របស់​ app ​នេះហាមប្រាមកុមារ​វ័យ​ក្មេងមិនឱ្យ​បើកគណនីយក៏​ដោយ។

អង្គការ​តាម​ដាន​នេះ​បានថ្លែង​ថា Tik Tok មិនបានរក​អត្តសញ្ញាណនិងដកកុមារ​អាយុ​តិច​ជាង​១៣​ឆ្នាំ​ចេញ​ពី​ app ​ខ្លួន​ទេ។ ទីភា្នក់ងារ​ខាង​ការតាម​ឃ្លាំមើល​នេះ​បាន​និយាយថា​ទោះ​ជា​ខ្លួន​ដឹង​ថា​ក្រុមកុមារ​វ័យក្មេងបានប្រើប្រាស់​ app ​របស់​ខ្លួនក៏​ដោយ​ក៏ Tik Tok មិនបាន​ទទួល​ការយល់ព្រម​ពី​ឳពុក​ម្តាយ​ក្មេងៗ​ទាំងនោះឱ្យ​ធ្វើ​ដំណើរកា​រ​ទិន្នន័យពួក​គេ​តាមការតម្រូវដោយ​ច្បាប់ស្តី​ពី​ការការពារ​ទិន្នន័យនៃចក្រភព​អង់គ្លេស​ទេ។

TikTok បានពោល​ថា​ខ្លួនបាន​កែលម្អ​ប្រព័ន្ធចុះឈ្មោះ​តាំង​ពី​មានការរំលោភ​ទាំងនេះដោយលែង​អនុញ្ញាត​ឱ្យពួកអ្នកប្រើប្រាស់គ្រាន់តែ​ប្រកាស​ថាខ្លួន​មាន​អាយុត្រឹមត្រូវ​តាមការ​តម្រូវ ហើយ​ស្វែងរក​សញ្ញា​ឯទៀតៗ​ដែល​ថា​គណនីយមួយ​ត្រូវ​បានប្រើ​ដោយមនុស្ស​អាយុ​តិច​ជាង១៣ឆ្នាំ៕

XS
SM
MD
LG