សកម្មជនម្នាក់នៅហ្គាណាបានចាប់ផ្តើមហែលទឹកតាមដងទន្លេ Volta ដែលមានប្រវែងជិត ៥០០គីឡូម៉ែត្ររួមទាំងបឹង Volta ផង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការបំពុលទឹក ដែលមានសភាពកាន់តែអាក្រក់ឡើង។
បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី អ្នករស់រានមានជីវិតរាប់សែននាក់បានស្វែងរកជម្រកនៅក្នុងទីក្រុង Mersin នៃប្រទេសតួកគីដែលនៅក្បែរខាង។
លោកស្រី Wong បានថ្លែងនៅក្លឹបអ្នកសារព័ត៌មានជាតិនៅទីក្រុងកង់បេរ៉ាថា អូស្ត្រាលីចង់ធានាឱ្យមាន«លំនឹងយុទ្ធសាស្ត្រ»នៅអាស៊ី ដែល«គ្មានប្រទេសណាត្រួតត្រាគេ ហើយគ្មានប្រទេសណាត្រូវគេត្រួតត្រាឡើយ»។
រដ្ឋសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីព្រាងច្បាប់មួយ មិនអនុញ្ញាតឱ្យក្រុមកីឡាការិនី ដែលបានកែភេទមកពីបុរស ចូលរួមប្រកួតនៅក្នុងក្រុមកីឡាករស្រ្តីនោះឡើយ។
ដោយទទួលដឹងឮថាប្រទេសជាតិឯទៀតៗបានតាមដានបញ្ហានេះយ៉ាងដិតដល់លោក Austin បានលើកអំពីបញ្ហានេះនៅក្នុងសុន្ទរកថាបើកសម័យប្រជុំនេះ។
ផ្សែងហុយចេញពីលើរដ្ឋធានីខាទុំ ប្រទេសស៊ូដង់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
ក្រុមហ៊ុន SpaceX របស់លោក Elon Musk មានបំណងបញ្ជូនរ៉ុក្កែត Starship ដែលមានប្រវែងជិត ១២០ ម៉ែត្រនេះ ពីតំបន់ជ្រោយខាងត្បូងនៃរដ្ឋ Texas នៅជិតព្រំដែនម៉ិកស៊ិក ទៅធ្វើដំណើរជុំវិញពិភពលោក។ រ៉ុក្កែតនេះមិនមានដឹកជញ្ជូនមនុស្សឬក៏ផ្កាយរណបអ្វីទេ។
កងកម្លាំងជាគូបដិបក្ខដែលប្រយុទ្ធគ្នាតាមផ្លូវថ្នល់ក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់បានប្រកាសការឈប់បាញ់គ្នាថ្មីមួយមានរយៈពេល២៤ម៉ោងកាលពីថ្ងៃពុធ មួយថ្ងៃក្រោយការប៉ុនប៉ងធ្វើដូច្នេះមិនបានជោគជ័យកាលពីថ្ងៃអង្គារ។
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg ទស្សនាពិព័រណ៍មួយកន្លែងដែលបង្ហាញពីយានយន្តយោធារុស្ស៊ី នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
រយៈពេលជាង៥ឆ្នាំហើយចាប់តាំងពីអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមភេរវកររដ្ឋឥស្លាម ប៉ុន្តែប្រទេសអ៊ីរ៉ាក់ភាគច្រើននៅតែខិតខំងើបឡើងវិញពីផលវិបាករបស់វា។ រដ្ឋាភិបាលថា ប្រទេសនេះត្រូវការសាលារៀនថ្មីចំនួន១២.០០០ ហើយកំពុងស្វែងរកជំនួយពីប្រទេសខាងក្រៅ រួមទាំងប្រទេសចិនផងដែរ។
ការប្រយុទ្ធគ្នានៅតាមដងផ្លូវនៃរដ្ឋធានីប្រទេសស៊ូដង់បានបន្តនៅថ្ងៃពុធនេះ ខណៈភាគីទាំងពីរដែលធ្វើសង្រ្គាមនៅប្រទេសនេះមិនអើពើនឹងបទឈប់បាញ់រយៈពេល ២៤ម៉ោង។
លោក Yuri Kruk មេបញ្ជាការយោធាអ៊ុយក្រែនក្នុងតំបន់ Odesa បាននិយាយថាដ្រូនទាំងនេះបានបណ្តាលឱ្យមានអគ្គិភ័យនៅហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង តែគ្មានមនុស្សស្លាប់ទេ។
ព័ត៌មានផ្សេងទៀត
No media source currently available