សមយុទ្ធយោធារបស់ចិននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ជាមួយនឹងប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងសមាជិកសភាមួយចំនួននៃរដ្ឋ California កាលពីសប្ដាហ៍មុន។
មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបានព្រមានអំពីការប្រជែងសព្វាវុធកើនឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ស្របពេលដែលប្រទេសនានាកាន់តែព្រួយបារម្ភឡើងអំពីការបង្កើនឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនមក។
លោក Macron ដែលបានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងកាលពីថ្ងៃពុធសប្តាហ៍មុនបានថ្លែងថា លោកបានព្យាយាមបញ្ចុះបញ្ចូលចិនកុំឱ្យគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារជាច្រើនកំពុងធ្វើការដើម្បីវាយតម្លៃលើផលប៉ះពាល់លើសន្តិសុខជាតិដោយសារការលេចធ្លាយឯកសារសម្ងាត់ខ្លាំងមួយចំនួន។
ការតាំងពិព័រណ៍«ឆ្លងកាត់សង្រ្គាម» នៅប្រទេសប៉ូឡូញប្រើបច្ចេកវិទ្យាពិភពប្រឌិត ដើម្បីបង្ហាញពីរបៀបដែលសង្រ្គាមកំពុងបំផ្លាញអ្វីៗទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ទៅតាមពេលវេលាជាក់ស្តែង។
ស្របពេលជប៉ុនបានដកចេញនូវការដាក់កំហិតផ្នែកយោធាក្រោយសង្រ្គាម គេមានអារម្មណ៍ថា មានការផ្លាស់ប្តូរច្រើននៅលើកោះ Yonaguni ដែលស្ថិតនៅដាច់ស្រយាល។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃសុក្រនេះថាកងកម្លាំងរុស្ស៊ីបានកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៅក្នុងសមរភូមិប្រយុទ្ធនៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន។
នៅថ្ងៃសុក្រនេះ កងឆ្មាំឆ្នេរសមុទ្រជប៉ុនបន្តកិច្ចប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបានបាត់ពីរ៉ាដាកាលពីថ្ងៃព្រហស្បតិ៍ក្នុងជិតប្រជុំកោះនាប៉ែកនិរតីប្រទេសនៅជិតកោះតៃវ៉ាន់។
មនុស្សជាង ២២ លាននាក់រស់នៅក្នុងរដ្ឋ Florida។ ម្នាក់ក្នុងចំណោម ៥ នាក់មានអាយុលើសពី ៦៥ ឆ្នាំ។
ប្រទេសចិនបានដាក់ទណ្ឌកម្មបន្ថែមទៀតលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអា មេរិកលោកស្រី Hsiao Bi-khim ដោយហាមលោកស្រីនិងសមាជិកក្រុមគ្រួសាររបស់លោកស្រីមិនឱ្យចូលប្រទេសចិនដីគោក ទីក្រុងហុងកុងនិងក្រុងម៉ាកាវ។
ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy និងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានគូសបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរពេលលោកនិងអ្នកស្រីជួបគ្នានៅរដ្ឋ Californiaកាលពីថ្ងៃពុធ។
ប្រធានបទសម្រាប់សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលនោះ គឺការប្តេជ្ញាចិត្តលើកកម្ពស់បច្ចេកវិទ្យា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់ការប្រើប្រាស់ខុសឆ្គង។
ព័ត៌មានផ្សេងទៀត
No media source currently available