ប្រធានាធិបតីតៃវ៉ាន់បញ្ជាក់ពីចំណងការទូតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្វាតេម៉ាឡា
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសតំបន់អាមេរិកកណ្តាលដើម្បីជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ដើម្បីពង្រឹងសម្ព័ន្ធភាព គឺមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រទេសហុងឌូរ៉ាសសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយដែនកោះមួយនេះ ហើយងាកទៅចាប់ដៃជាមួយប្រទេសចិនដីគោកវិញនោះ។ លោកស្រី Eugenia Sagastume នៃវីអូអេរាយការណ៍រឿងនេះពីរដ្ឋធានីក្វាតេម៉ាឡា។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕