ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី១២ ខែមេសាបានដាក់ក្រុមហ៊ុនចំនួន ៥ ដែលមានមូលដ្ឋាននៅចិនដីគោក និងនៅក្នុងទីក្រុងហុងកុងក្នុង «បញ្ជីក្រុមហ៊ុន» របស់ខ្លួនដែលហាមឃាត់មិនឱ្យក្រុមហ៊ុនទាំងនោះធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនអាមេរិកណាមួយនោះទេ ។
ក្រុមប្រទេស G-7 បានប្រឆាំងខ្លាំងក្លាលើការប្រយុទ្ធគ្នាជាបន្តរវាងក្រុមយោធាពីរនៅក្នុងប្រទេសស៊ូដង់ ដោយជំរុញភាគីទាំងអស់ឱ្យ «បញ្ចប់អរិភាពជាបន្ទាន់ដោយគ្មានលក្ខខណ្ឌជាមុន»។
ស្ថានីយនេះជាស្ថានីយមួយក្នុងបណ្តាស្ថានីយជាង១០០ដែលប្រទេសចិនធ្វើប្រតិបត្តិការនៅទូទាំងពិភពលោក។
វិមានក្រឹមឡាំងបានផ្សព្វផ្សាយវីដេអូមួយ ដែលបង្ហាញរូបភាពលោក Putin បា្រប់ដល់ក្រុមមេបញ្ជាការរុស្ស៊ីថា វាមានសារៈសំខាន់សម្រាប់លោក ក្នុងការស្តាប់ឮដោយផ្ទាល់ពីទស្សនៈរបស់ពួកគេ និងធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
ផ្ទះមួយខ្នងនៅរដ្ឋ Alabama ដែលលោក Martin Luther King Jr. និងមេដឹកនាំសិទ្ធិពលរដ្ឋអាមេរិកផ្សេងទៀត បានប្រើប្រាស់ជាកន្លែងសម្រាប់រៀបចំគម្រោងហែក្បួនតវ៉ាពីក្រុង Selma ទៅទីក្រុង Montgomery នៅឆ្នាំ១៩៦៥ ត្រូវបានលក់ទៅឱ្យសារមន្ទីរប្រវត្តិសាស្ត្រក្នុងរដ្ឋ Michigan។
វេជ្ជបណ្ឌិតមួយក្រុមនៅក្នុងប្រទេសស៊ូដង់បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ចំនួនជនស៊ីវិលដែលបានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងយោធាស៊ូដង់និងកងកម្លាំងទាហានប៉ារ៉ាបានកើនឡើងរហូតដល់យ៉ាងតិច ៩៧ នាក់ ហើយជនស៊ីវិលដែលរងរបួសមានចំនួន ៣៦៥ នាក់។
របបយោធាមីយ៉ាន់ម៉ាបានផ្ដល់ការលើកលែងទោសដល់អ្នកទោសជាង ៣.០០០ នាក់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថាតើមានទាំងអ្នកទោសនយោបាយណាម្នាក់ក្នុងចំណោមអ្នកទោសនយោបាយរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ថ្លែងក្នុងកិច្ចប្រជុំមួយ ដែលផ្តោតទៅលើសង្គ្រាមរបស់រុស្ស៊ីក្នុងអ៊ុយក្រែននោះថា វាមានសារៈសំខាន់ណាស់ ដែលក្រុមប្រទេស G7 ត្រូវរក្សាការឯកភាពគ្នា ក្នុងការជំរុញអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងរូបសាស្ត្រផែនដីរបស់ប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា មិនមានគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិទេ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក បានថ្លែងនៅសប្តាហ៍ថ្មីៗនេះថាទណ្ឌកម្មដោយការហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលកម្ពុជា អាចដកចេញបានគឺអាស្រ័យលើទំនាក់ទំនងចិន-កម្ពុជានៅមូលដ្ឋានយោធាជើងទឹករាមកម្ពុជានិងអាស្រ័យលើការរីកចម្រើនលទ្ធិប្រជាធិបតេយ្យកម្ពុជា។
ការសិក្សាស្រាវជ្រាវមួយរកឃើញថាមានជំងឺបណ្តាលមកពីមូសក្នុងតំបន់អាកាសធាតុត្រូពិកនិងអនុតំបន់អាកាសធាតុត្រូពិក បានកើនឡើងច្រើនកាលពីប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានសុំដល់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យប្រាប់«ពួកឈ្លានពានរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាម»ក្នុងប្រ ទេសអ៊ុយក្រែន ដោយលោកស្រីបាននិយាយថា«គ្មានប្រទេសណាមានឥទ្ធិពលច្រើនលើរុស្ស៊ីជាងប្រទេសចិនទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available