ពួកមន្ត្រីសេតវិមាននិយាយថា ពួកមេដឹកនាំនឹងពិភាក្សាអំពីការគំរាមកំហែងកើនឡើងដែលបណ្តាលមកពីប្រទេសកូរ៉េខាងជើង និងវិធីដែលប្រទេសជាតិទាំង២អាចធ្វើសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិធីនានាដើម្បីទប់ទល់នឹងការកើនឡើងនូវអំណាចរបស់ចិន និងបញ្ហាផ្សេងទៀត។
ប្រជាពលរដ្ឋស៊ូដង់ក្នុងរដ្ឋធានីខាទុំ និងក្នុងក្រុង Omdurman បានរាយការណ៍ថាមានការប៉ះទង្គិចគ្នាយូរៗម្តងកាលពីព្រឹកថ្ងៃពុធនេះរវាងកងយោធានិងកងកម្លាំងយោធាប៉ារ៉ាមួយជាគូបដិបក្ខ តែបានថ្លែងថាការប្រយុទ្ធគ្នាបានថមថយនៅថ្ងៃទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់បីថ្ងៃ។
មហាក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រកបអាជីវកម្មនៅឥណ្ឌាជាង ២៥ ឆ្នាំមកហើយ ដោយលក់ផលិតផលរបស់ខ្លួនតាមរយៈហាងលក់រាយដែលមានការអនុញ្ញាតនិងតាមរយៈវេបសាយដែលខ្លួនបានចាប់ផ្តើមប្រើកាលពីប៉ុន្មានឆ្នាំមុន។
កិច្ចឈប់បាញ់គ្នារយៈពេល ៣ ថ្ងៃរវាងភាគីសង្គ្រាមទាំងពីរនៅក្នុងប្រទេសស៊ូដង់បានចូលជាធរមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្វីដែលសហរដ្ឋអាមេរិកបានហៅថាជា«ការចរចាដ៏តឹងតែង»។
រដ្ឋមន្ត្រីការពារជាតិអាមេរិកមានប្រសាសន៍ថាក្រុម UDCGបានផ្តល់ជំនួយសន្តិសុខជាង៥៥ពាន់លានដុល្លារឱ្យអ៊ុយក្រែនតាំងពីក្រុមនេះត្រូវបានបង្កើតកាលពីមួយឆ្នាំមុននេះ។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខពិភពលោកបាននិយាយនៅថ្ងៃចន្ទថា ការចំណាយផ្នែកយោធារបស់អឺរ៉ុបបានកើនឡើងនៅឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺឈានដល់កម្រិតមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
អភិបាលទីក្រុង Sevastopol លោក Mikhail Razvozhaev ដែលត្រូវបានតែងតាំងដោយរុស្ស៊ីបានបង្ហោះសារលើបណ្តាញសង្គមថា កងកម្លាំងរុស្ស៊ីបានបាញ់បំផ្លាញយន្តហោះដ្រូននោះ ហើយយន្តហោះដ្រូនទី២បានផ្ទុះឆេះ។
រហូតមកដល់ពេលនេះ មានមនុស្សជាង ៤២០ នាក់ត្រូវបានសម្លាប់ហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស។
សកម្មជនម្នាក់នៅហ្គាណាបានចាប់ផ្តើមហែលទឹកតាមដងទន្លេ Volta ដែលមានប្រវែងជិត ៥០០គីឡូម៉ែត្ររួមទាំងបឹង Volta ផង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការបំពុលទឹក ដែលមានសភាពកាន់តែអាក្រក់ឡើង។
បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី អ្នករស់រានមានជីវិតរាប់សែននាក់បានស្វែងរកជម្រកនៅក្នុងទីក្រុង Mersin នៃប្រទេសតួកគីដែលនៅក្បែរខាង។
លោកស្រី Wong បានថ្លែងនៅក្លឹបអ្នកសារព័ត៌មានជាតិនៅទីក្រុងកង់បេរ៉ាថា អូស្ត្រាលីចង់ធានាឱ្យមាន«លំនឹងយុទ្ធសាស្ត្រ»នៅអាស៊ី ដែល«គ្មានប្រទេសណាត្រួតត្រាគេ ហើយគ្មានប្រទេសណាត្រូវគេត្រួតត្រាឡើយ»។
រដ្ឋសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីព្រាងច្បាប់មួយ មិនអនុញ្ញាតឱ្យក្រុមកីឡាការិនី ដែលបានកែភេទមកពីបុរស ចូលរួមប្រកួតនៅក្នុងក្រុមកីឡាករស្រ្តីនោះឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available