ស្រ្តីនិងក្មេងស្រីនៅអាហ្រ្វិកកំពុងពិភាក្សាពីបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការព្យាយាមប្រកបអាជីវកម្មឆ្លងដែននៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA)។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlüt Çavuşoğlu និយាយថាតួកគីអាចធ្វើការពិនិត្យទៅលើការសុំចូលជាសមាជិករបស់ប្រទេសទាំងពីរនេះដាច់ដោយឡែកពីគ្នា។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
រយៈពេលតិចជាងមួយសប្តាហ៍ ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់អ្វីដែលមន្ត្រីអាមេរិកថា ជាបាឡុងស៊ើបការណ៍របស់ចិននោះ កងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុហោះ៣បន្ថែមទៀត ដែលគេមិនដឹងពីប្រភពដើមរបស់វា។
ស.រ.អ.បាននិយាយកាលពីថ្ងៃពុធថា ការវាយតម្លៃរបស់ខ្លួនត្រូវគ្នាជាមួយរបាយការណ៍មួយរបស់អ.ស.ប.ដែលថា មេដឹកនាំជាក់ស្តែងថ្មីនៃក្រុមភេរជន Al-Qaida ឈ្មោះ Saif al-Adel ឋិតនៅក្នុងប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។
សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានកំណត់ពេលត្រូវបោះឆ្នោតនៅឯសម័យប្រជុំពិសេសនៅសប្តាហ៍ក្រោយអំពាវនាវឱ្យបញ្ឈប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធ្វើឱ្យមានសន្តិភាពដែលនឹងធានាអធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
គណៈកម្មាធិការសន្តិភាពជាតិនីហ្សេរីយ៉ានិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតកំពុងកើនឡើង ខណៈដែលការបោះឆ្នោតជាតិនៅថ្ងៃទី២៥ ខែកុម្ភៈកាន់តែខិតជិតមកដល់។
ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរស៤នាក់នៅក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារពាក់ព័ន្ធនឹងការលួចធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១ ដោយធ្វើឱ្យជនជាប់ចោទនៅសហរដ្ឋអាមេរិកដែលប្រឈមនឹងការចោទប្រកាន់រឿងផែនការសម្ងាត់លួចធ្វើឃាតនេះឡើងដល់១១នាក់។
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធនេះថា គេត្រូវការប្រាក់៥,៦ពាន់លានដុល្លារដើម្បីផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែននិងមនុស្សរាប់លាននាក់ទៀតដែលបានរត់គេចខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម។
ដោយឆ្លើយតបនឹងគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី សហរដ្ឋអាមេរិក បានកៀរគរក្រុមសង្គ្រោះនិងរុករក ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសម្រាលទុក្ខជនរងគ្រោះ។
នៅនីហ្សេរីយ៉ា បេក្ខជនចំនួន១៨នាក់កំពុងឈរឈ្មោះដើម្បីប្រជែងតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ដោយមានបេក្ខជន៣នាក់ដែលត្រូវបានគេចាត់ទុកជាបេក្ខជនមានភាពលេចធ្លោ។
ព័ត៌មានផ្សេងទៀត
No media source currently available