លោក De Ruyter បានដាក់ពាក្យសុំលាឈប់កាលពីចុងឆ្នាំមុន ដោយនិយាយថា លោកមិនអាចជួយស្រោចស្រង់ក្រុមហ៊ុនដែលជាប់ក្នុងអំពើពុករលួយនេះបាននោះទេ។ ភ្លាមៗបន្ទាប់មក លោកបានលើកឡើងថា មានការប៉ុនប៉ងបំពុលសម្លាប់រូបលោក។
ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទ្វីបអាហ្រ្វិកកើតឡើងនៅពេលដែលប្រទេសជាច្រើននៅទីនោះបានសម្តែងនូវមនោសញ្ចេតនាប្រឆាំងនឹងប្រទេសបារាំងដែលមានការតវ៉ាតាមដងផ្លូវនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងខាងជើង។
ក្រុមមន្ត្រីបាននិយាយថាមនុស្សយ៉ាងតិចណាស់ក៏៨០នាក់ដែរ រួមទាំងអ្នកដែលត្រូវបានជួយសង្គ្រោះដោយបុគ្គលិកជួយសង្គ្រោះក្នុងគ្រាអាសន្ន និងអ្នកដែលអាចហែលទឹកមកកាន់ឆ្នេរបន្ទាប់ពីកប៉ាល់នោះបែកខ្ទេចខ្ទី នៅរស់រានមានជីវិត។
នៅថ្ងៃចន្ទនេះ ប្រទេសអ៊ុយក្រែនបានបន្តជំរុញសម្ព័ន្ធមិត្តនានាឱ្យផ្គត់ផ្គង់យន្តហោះចម្បាំងដល់កងទ័ពរបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិកបានវាយតម្លៃកាលពីលើកចុងក្រោយបង្អស់ថាការផ្ដល់យន្តហោះចម្បាំង F-16 របស់ខ្លួនដល់អ៊ុយក្រែននៅពេលនេះគឺមិនទាន់ទំនងក៏ដោយ។
ថ្ងៃ ២៤ កុម្ភៈ ឆ្នាំនេះ គឺជាខួបមួយឆ្នាំនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាផ្នែកមួយនៃការឈ្លានពានទ្រង់ទ្រាយធំ។ តទៅនេះជាកម្រងរូបភាពពីជុំវិញពិភពលោកទាក់ទងព្រឹត្តិការណ៍នានាក្នុងថ្ងៃខួបទី១នេះ។
មួយឆ្នាំក្រោយមកបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានប្រទេសអ៊ុយក្រែន រថក្រោះដែលផលិតនៅអាល្លឺម៉ង់គួរតែត្រូវបានគេដឹកជញ្ជូនដំបូងដល់សមរភូមិមុខដើម្បីគាំទ្រដល់កងទ័ពអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។
ការវាយប្រហាររៀងរាល់ថ្ងៃពេញមួយឆ្នាំលើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនបណ្តាលឱ្យប្រជាជនស៊ាំនឹងសំឡេងស៊ីរ៉ែន រហូតពួកគេថាពួកគេស្ទើរលែងឮសូរវា។
ថ្ងៃ ២៤ កុម្ភៈ ឆ្នាំនេះ គឺជាខួបមួយឆ្នាំនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាផ្នែកមួយនៃការឈ្លានពានទ្រង់ទ្រាយធំ។
ប្រទេសរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ្រូនរបស់ចិន ដើម្បីផ្គត់ផ្គង់ឱ្យខ្លួនដែលអាចត្រូវដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌាថា ការត្រួតពិនិត្យការនាំចេញបានធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូជួបបញ្ហាលំបាកខ្លាំងក្នុងការបំពេញបន្ថែមគ្រាប់រំសេវរបស់ខ្លួន
រុស្ស៊ីនិងចិនរឹតចំណងទាក់ទងគ្នាជិតស្និទ្ធជាងមុនកាលពីថ្ងៃពុធ ដោយលោក Vladimir Putin បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានដល់«ព្រំដែនថ្មី» ទោះជាស.រ.អ.បានសម្តែងកង្វល់ថា រដ្ឋាភិបាលក្រុងប៉េកាំងអាចផ្តល់អាវុធឱ្យរដ្ឋាភិបាលមូស្គូដើម្បីជួយដល់ការប្រឹងប្រែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
កិច្ចប្រជុំជាន់ខ្ពស់ដែលមានសារៈសំខាន់រវាងអាមេរិកនិងតៃវ៉ាន់នេះ កើតមានឡើងក្រោយវេទិកាពិគ្រោះយោបល់មួយរវាងប្រទេសទាំង២ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអាមេរិកក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមករាកន្លង។
ព័ត៌មានផ្សេងទៀត
No media source currently available