គ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី ញ៉ាំងឲ្យមានកង្វល់មនុស្សធម៌បន្ទាន់
ដោយឆ្លើយតបនឹងគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី សហរដ្ឋអាមេរិក បានកៀរគរក្រុមសង្គ្រោះនិងរុករក ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសម្រាលទុក្ខជនរងគ្រោះ។ អ្នកស្រី Veronica Balderas Iglesias នៃវីអូអេ បាននិយាយជាមួយបុគ្គលិកមនុស្សធម៌អំពីបញ្ហាប្រឈមនិងរបៀបដែលពួកគេអាចជួយបាន។ លោក សាយ មុន្នី ប្រែសម្រួលជូន៕