នៅក្នុងសារសំឡេងជាមួយបុគ្គលមិនស្គាល់ឈ្មោះម្នាក់ដែលបានលេចធ្លាយចូលក្នុងបណ្តាញសង្គមអនឡាញ អ្នកស្រី Martha Chizuma បាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួន កំពុងរារាំងយុទ្ធនាការរបស់អ្នកស្រីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ជំនួបនេះបានកើតមានឡើងនៅពេលដែលមានការចង្អុលបង្ហាញថាប្រទេសកូរ៉េខាងជើងបានប្រុងប្រៀបរៀបចំក្បួនព្យុហយាត្រាយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាងដែលអាចធ្វើនៅសប្តាហ៍នេះដើម្បីបង្ហាញពីការដឹកនាំដ៏អស្ចារ្យរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧,៨ រិចទ័រ ដែលបានកើតឡើងនៅថ្ងៃចន្ទនេះ បានសម្លាប់មនុស្សជាង១.៥០០ នាក់នៅក្នុងប្រទេសតួកគីនិងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី និងបានបណ្ដាលឱ្យមានការស្វែងរកអ្នកនៅរស់រានមានជីវិតក្រោមគំនរអគារបាក់បែក។
ចិនបានចោទប្រកាន់អាមេរិកនៅថ្ងៃចន្ទនេះពីការប្រើប្រាស់កម្លាំងដោយមិនរើសមុខក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិន ដែលគេសង្ស័យថាប្រើធ្វើចារកម្មដោយនិយាយថា វា«បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ និងវឌ្ឍនភាពក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព»។
ការផ្តល់សំបុត្រយន្តហោះដោយមិនគិតថ្លៃនេះ នឹងបើកដំណើរការក្នុងខែមីនាខាងមុខនេះ ហើយសំបុត្រយន្តហោះមិនគិតថ្លៃចំនួន៨ម៉ឺនសំបុត្រផ្សេងទៀតគឺសម្រាប់ពលរដ្ឋហុងកុងមកទទួលយកសម្រាប់រដូវក្តៅខាងមុខនេះ។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេស Solomon បន្ទាប់ពីអវត្តមានអស់ប្រមាណ៣០ឆ្នាំដែលជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីប្រជែងនឹងការកើនឡើងនូវឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានសន្យាបង្កើនការដាក់ពង្រាយ «ឧបករណ៍យុទ្ធសាស្ត្រ» របស់អាមេរិក ដែលក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ។
ភាពតានតឹងបានបន្តកើតមានឡើងនៅរោងចក្រស្លសារធាតុគីមីនីកែលរបស់ចិន ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានកុបកម្មដែលបណ្តាលឱ្យមានមនុស្សស្លាប់កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ។
សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនសម្ពាធលើរបបយោធាមីយ៉ាន់ម៉ាមួយផ្នែកសំដៅលើប្រភពហិរញ្ញវត្ថុរបស់ពួកគេ។
ចំណាត់ការនេះបានធ្វើឡើងតាមវិធានការកាលពីខែកុម្ភៈ ឆ្នាំ២០២១ដោយសមាជិកសភាកាណាដាដែលចាត់ទុកការធ្វើបាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជនជាតិភាគតិចអ៊ុយហ្គ័រនិងអ្នកកាន់សាសនាឥស្លាមជនជាតិតួកស្ថិតនៅក្នុងដែនដី Xinjiang ភាគពាយ័ព្យប្រទេសចិនជាអំពើប្រល័យពូជសាសន៍។
នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកនិងប្រទេសហ្វីលីពីនបានប្រកាសកិច្ចព្រមព្រៀងមួយដែលនឹងឱ្យក្រុមយោធាអាមេរិកប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនថ្មីៗបួនថែមទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available