កិច្ចប្រជុំរដ្ឋមន្ត្រីការបរទសក្រុមប្រទេស G20 នេះ កើតមានឡើង ខណៈពេលដែលកំពុងមានភាពតានតឹងខ្លាំងខាងភូមិសាស្រ្តនយោបាយ ដែលបង្កឡើងដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសន្ទនាគ្នានេះមានន័យក្នុងការពង្រីកកិច្ចសហការខាងសន្តិសុខសេដ្ឋកិច្ចជាមួយស.រ.អ.ទៅកាន់កម្រិតត្រីភាគី»។
រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់មួយចំនួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងទីក្រុង Bakhmut ផងដែរ។ ទីក្រុងដែលរងការខូចខាតនេះពីមុនធ្លាប់មានប្រជាជនប្រហែល៧៥.០០០ នាក់រស់នៅ។
ទីបញ្ជាការខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានឃ្លាំមើលយ៉ាងដិតដល់នូវការយាមល្បាត និងយន្តហោះស៊ើបការណ៍របស់កងនាវាសហរដ្ឋអាមេរិកនៅពេលដែលវាបានហោះពីលើផ្លូវទឹកដែលបែងចែករវាងចិនដីគោកនិងកោះតៃវ៉ាន់។
ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចាប់ផ្តើមដំណើរការហាមឃាត់កម្មវិធី TikTok មិនឲ្យប្រើនៅលើឧបករណ៍របស់រដ្ឋាភិបាល។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ស្ថានការណ៍នៅក្នុងទីក្រុង Bakhmut «គឺកាន់តែស្មុគស្មាញទៅៗ»។
លោក Michael Madden ដែលជាអ្នកជំនាញម្នាក់អំពីថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងនៅមជ្ឈមណ្ឌល Stimson បាននិយាយថា៖ «នេះជាសារមួយថាគ្រួសារ Kim នឹងកាន់អំណាចតទៅទៀតហើយនឹងបន្តតំណែងទៅកាន់មនុស្សជំនាន់ទីបួន»។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានទៅដល់ប្រទេសអេស្តូនី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដែលនៅទីនោះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការអូតង់ បានបង្កើនកម្លាំងទ័ពដែលជាផ្នែកមួយនៃការពង្រឹងការការពារតំបន់អឺរ៉ុបភាគខាងកើតរបស់អង្គការអូតង់។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានជួយត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងភាគច្រើននៅក្នុងប្រទេសស៊ីមបាវ៉េ និងបានធ្វើការដើម្បីគាំទ្រការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅទូទាំងទ្វីបអាហ្រ្វិកក្រោយការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
លោក De Ruyter បានដាក់ពាក្យសុំលាឈប់កាលពីចុងឆ្នាំមុន ដោយនិយាយថា លោកមិនអាចជួយស្រោចស្រង់ក្រុមហ៊ុនដែលជាប់ក្នុងអំពើពុករលួយនេះបាននោះទេ។ ភ្លាមៗបន្ទាប់មក លោកបានលើកឡើងថា មានការប៉ុនប៉ងបំពុលសម្លាប់រូបលោក។
ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទ្វីបអាហ្រ្វិកកើតឡើងនៅពេលដែលប្រទេសជាច្រើននៅទីនោះបានសម្តែងនូវមនោសញ្ចេតនាប្រឆាំងនឹងប្រទេសបារាំងដែលមានការតវ៉ាតាមដងផ្លូវនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងខាងជើង។
ក្រុមមន្ត្រីបាននិយាយថាមនុស្សយ៉ាងតិចណាស់ក៏៨០នាក់ដែរ រួមទាំងអ្នកដែលត្រូវបានជួយសង្គ្រោះដោយបុគ្គលិកជួយសង្គ្រោះក្នុងគ្រាអាសន្ន និងអ្នកដែលអាចហែលទឹកមកកាន់ឆ្នេរបន្ទាប់ពីកប៉ាល់នោះបែកខ្ទេចខ្ទី នៅរស់រានមានជីវិត។
ព័ត៌មានផ្សេងទៀត
No media source currently available