ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អ.​គាំទ្រ​ការវាយតម្លៃ​របស់​អ.ស.ប.​ដែល​ថា​មេដឹកនាំ​ថ្មី​នៃ​ក្រុម Al-Qaida ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ង់


ព័ត៌មាន​លម្អិត​ពី​ផ្ទាំងរូបភាព​របស់​ទីភ្នាក់ងារ FBI ដែល​ផ្តល់​រង្វាន់​១០ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ដែលនាំ​ទៅ​ដល់​ការចាប់ខ្លួន ឬ​ការកាត់ទោស Saif al-Adel ។ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា al-Adel គឺជា​«មេដឹកនាំ​ជាក់ស្តែង​​​​​​ថ្មី» របស់​ក្រុម al-Qaida។
ព័ត៌មាន​លម្អិត​ពី​ផ្ទាំងរូបភាព​របស់​ទីភ្នាក់ងារ FBI ដែល​ផ្តល់​រង្វាន់​១០ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ដែលនាំ​ទៅ​ដល់​ការចាប់ខ្លួន ឬ​ការកាត់ទោស Saif al-Adel ។ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា al-Adel គឺជា​«មេដឹកនាំ​ជាក់ស្តែង​​​​​​ថ្មី» របស់​ក្រុម al-Qaida។

ស.រ.អ.​បាន​និយាយកាលពី​ថ្ងៃ​ពុធថា ការ​វាយតម្លៃ​របស់ខ្លួនត្រូវ​គ្នាជា​មួយរបាយការណ៍មួយរបស់អ.ស.ប.​ដែល​ថា មេដឹកនាំ​ជាក់ស្តែង​ថ្មី​នៃក្រុម​ភេរជន​ Al-Qaida ឈ្មោះ Saif al-Adel​ ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។​

អ្នកនាំ​ពាក្យក្រសួង​ការបរទេសស​.រ.អ.​លោក Ned Price ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែតថា​«ស្តីពី​វត្តមាន​របស់​ជន​នេះនៅ​ទី​នោះ ដែលផ្តល់ជម្រក​សុខ​សាន្ត​ដល់ពួក al-Qaida ​ជា​ឧទារហរណ៍​មួយ​ទៀត​នៃ​ការគាំទ្ររបស់​អ៊ីរ៉ង់ដល់ភេរវកម្ម​ ​ដល់​សកម្មភាពនាំ​ឱ្យ​មាន​អស្ថិរភាពក្នុង​មជ្ឈិម​បូព៌ា​ និង​ហួស​ពី​នោះទៀត‍»។​

អ.ស.ប.ផ្អែក​របាយការណ៍របស់​ខ្លួន​លើការស៊ើបការណ៍​សម្ងាត់របស់​រដ្ឋ​ជា​សមាជិក ដែល​សន្និដ្ឋាន​ថា​ អតីត​នាយ​ទាហានរូប​នេះ​នៃ​កងកម្លាំង​ពិសេស​អេហ្ស៊ីបបានធ្វើ​ជា​មេដឹកនាំក្រុម al-Qaida ​នៅក្រោយការសម្លាប់​ឈ្មោះ​ Ayman al-Zawahiri​ កាលពីខែកក្កដា​ ឆ្នាំ​២០២២ នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាសនៅក្រុង​កាប៊ុល ​ប្រទេស​អាហ្គានីស្ថាន​។​

ស្ថាន​បេសកកម្មអ៊ីរ៉ង់ប្រចាំអ.ស.ប.​បាន​បដិសេធ​ការ​វាយតម្លៃរបស់អ.ស.ប​.និងស.រ.អ.​នៅ​ក្នុង tweet មួយកាលពី​ថ្ងៃ​ពុធ។​

ស្ថាន​បេសកកម្ម​នេះ​បានថ្លែង​ថា៖ «ជាការគួរកត់សម្គាល់ថា ការហៅ​លោកថា​ជាមេដឹកនាំថ្មីនៃក្រុម Al-Qaida មិនត្រឹមត្រូវទេ។ ព័ត៌មានមិនពិតនេះអាចបង្អាក់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម‍»៕

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​របាយ​ការណ៍​នេះ​បាន​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP និង Reuters។

XS
SM
MD
LG