ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិលប្រាំនាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
មីស៊ីល ICBMs ធុន Hwasong-17 ចំនួន១១គ្រឿងបានបើកក្នុងទីលាន Kim Il Sung ដឹកដោយយានយន្តសម្រាប់បង្ហោះ។ នេះបើតាមរូបភាពផ្សព្វផ្សាយដោយបណ្តាញព័ត៌មានរដ្ឋ។
លោក Biden ដែលមានបំណងនៅតែរក្សាទំនាក់ទំនងជាមួយចិន និងមិនចង់ឱ្យភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកើតឡើងហួសពីការគ្រប់គ្រងនោះ បានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន Noticias Telemundo ថា លោកមិនសោកស្តាយឡើយក្នុងការរង់ចាំឱ្យបាឡុងនោះហោះរសាត់មកលើផ្ទៃទឹកសិនទើបបាញ់ទម្លាក់វា។
ក្រុមអ្នកជួយសង្គ្រោះនៅថ្ងៃសុក្រនេះបានកកាយតាមបំណែកថ្មបាក់បែកនៅក្នុងការរុករកអ្នកនៅរស់ពីការរញ្ជួយដីនៅប្រទេសតួកគីនិងស៊ីរី ដែលការរញ្ជួយដីនេះបានសម្លាប់មនុស្សអស់ជិត២ម៉ឺន២ពាន់នាក់ហើយរហូតមកដល់ពេលនេះ ខណៈពេលដែលអង្គការសហប្រជាជាតិបានស្នើផ្តល់កញ្ចប់ថវិកាប្រមាណ៨៥លានដុល្លារ។
អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយប្រើកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដ្រូនដ៏«ធំមួយ»នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅបំពេញទស្សនកិច្ចក្នុងប្រទេសខ្លះនៅអឺរ៉ុបដើម្បីស្វះស្វែងរកអាវុធធុនធ្ងន់។
ខណៈពេលដែលប្រតិបត្តិការមនុស្សធម៌ដ៏ធំមួយកំពុងដំណើរដោយយឺតៗក្នុងប្រទេសតួកគីនោះ កិច្ចប្រឹងប្រែងយឺតៗស្រដៀងគ្នានេះស្ទើរតែមិនមាននៅក្នុងប្រទេសស៊ីរី។
ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយដូចនេះកាលពីថ្ងៃពុធ ដោយបន្ថែមថា ការថយក្រោយរបស់រុស្ស៊ីនៅអ៊ុយក្រែនគួរតែជាការព្រមានដល់ពួកឈ្លានពានអាស៊ីដែលមានបំណង ដូចជាប្រទេសចិន និង កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានបុគ្គលិកប្រមាណ១១០.០០០នាក់ចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ ហើយយានយន្ត៥.៥០០គ្រឿង ដូចជាត្រាក់ទ័រ ប្រដាប់ស្ទូចនិងឧបករណ៍គាស់កាយត្រូវបានបញ្ជូនទៅជួយប្រទេសនេះ។
ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសតួកគី និងស៊ីរីបានខិតខំធ្វើការ ខណៈពេលវេលាកាន់តែខើចនិងមានភាពត្រជាក់ នាថ្ងៃពុធនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលត្រូវបានកប់នៅក្នុងគំនរបាក់បែកនៃអគារដែលត្រូវបានដួលរលំដោយការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារក្នុងតំបន់កាលពីថ្ងៃចន្ទ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិករួមសាមគ្គីគាំទ្រប្រទេសអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងថា អាមេរិកនឹងឈរជាមួយអ៊ុយក្រែន«រហូតមិនថាយូរប៉ុណ្ណានោះទេ»។
គណៈកម្មការបោះឆ្នោតបានថ្លែងថា ការបំផ្លិចបំផ្លាញមានភាពធ្ងន់ធ្ងរ ប៉ុន្តែបណ្ណអ្នកបោះឆ្នោតអចិន្ត្រៃយ៍ក្នុងហិបសុវត្ថិភាពដែលការពារការឆេះនោះ មិនត្រូវបានបំផ្លាញនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available