ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់នៅព្រឹកថ្ងៃចន្ទនេះ ដោយខ្លួនបានបញ្ជាក់ភ្លាមៗយ៉ាងច្បាស់ថាជាការសងសឹកចំពោះការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នារបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា រដ្ឋបាលរបស់លោក Biden គាំទ្រការលក់យន្តហោះចម្បាំងអាមេរិកប្រភេទ F-16 ទៅឱ្យប្រទេសតួកគី ហើយបានសម្តែងនូវទំនុកចិត្តថា ប្រទេសស៊ុយអែតនិងហ្វាំងឡង់នឹងអាចក្លាយជាសមាជិករបស់អង្គការអូតង់នៅពេលឆាប់ៗខាងមុខនេះ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Liubov Abravitova បានប្រាប់ VOA ថា អ្នកស្រីថ្កោលទោសការធ្វើសមយុទ្ធនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទស្សនកិច្ចដោយមិនប្រាប់ឱ្យដឹងជាមុនទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ប៉ុន្មានថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។
នៅថ្ងៃសុក្រនេះដែរ យោធាកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធាក្នុងថ្នាក់រៀនមួយនៅក្រសួងការពារជាតិអាមេរិកនៅថ្ងៃពុធខាងមុខនេះដោយរៀបចំធ្វើត្រាប់ដូចការវាយប្រហារពិតប្រាកដមួយដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
វៀតណាមបានដាក់ពន្ធនាគារបុរសជនជាតិកូរ៉េខាងត្បូង៤នាក់ ដែលបានរត់ពន្ធមនុស្សចូលក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ក្រុមប៉ូលិសវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
ស្រ្តីនិងក្មេងស្រីនៅអាហ្រ្វិកកំពុងពិភាក្សាពីបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការព្យាយាមប្រកបអាជីវកម្មឆ្លងដែននៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA)។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlüt Çavuşoğlu និយាយថាតួកគីអាចធ្វើការពិនិត្យទៅលើការសុំចូលជាសមាជិករបស់ប្រទេសទាំងពីរនេះដាច់ដោយឡែកពីគ្នា។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
រយៈពេលតិចជាងមួយសប្តាហ៍ ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់អ្វីដែលមន្ត្រីអាមេរិកថា ជាបាឡុងស៊ើបការណ៍របស់ចិននោះ កងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុហោះ៣បន្ថែមទៀត ដែលគេមិនដឹងពីប្រភពដើមរបស់វា។
ស.រ.អ.បាននិយាយកាលពីថ្ងៃពុធថា ការវាយតម្លៃរបស់ខ្លួនត្រូវគ្នាជាមួយរបាយការណ៍មួយរបស់អ.ស.ប.ដែលថា មេដឹកនាំជាក់ស្តែងថ្មីនៃក្រុមភេរជន Al-Qaida ឈ្មោះ Saif al-Adel ឋិតនៅក្នុងប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។
ព័ត៌មានផ្សេងទៀត
No media source currently available