សេតវិមានប្រាប់ថាកុំឱ្យភ័យផ្អើលព្រោះវត្ថុដែលមិនស្គាល់អត្តសញ្ញាណមិនមែនជាមនុស្សភពផ្សេងនោះឡើយ
រយៈពេលតិចជាងមួយសប្តាហ៍ ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់អ្វីដែលមន្ត្រីអាមេរិកថា ជាបាឡុងស៊ើបការណ៍របស់ចិននោះ កងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុហោះ៣បន្ថែមទៀត ដែលគេមិនដឹងពីប្រភពដើមរបស់វា។ ក្រុមមន្ត្រីចិននិយាយថា ពួកគេមិនអាចនិយាយបានទេថា តើវត្ថុដែលអាមេរិកទើបបាញ់ទម្លាក់បន្ថែមទៀតនាពេលថ្មីៗនេះ ជារបស់ចិនឬយ៉ាងណានោះទេ ក៏ប៉ុន្តែចិនថាសហរដ្ឋអាមេរិកបានធ្វើប្រតិកម្មជ្រុលហួសហេតុ។ ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកចម្លើយជុំវិញរឿងនេះ មានរឿងមួយដែលច្បាស់នោះ គឺទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងទទួលរងការប៉ះពាល់។ អ្នកស្រី Anita Powell ធ្វើសេចក្តីរាយការណ៍ពីសេតវិមាន។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៖