ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន នឹងប្រកាសជំនួយឥតសំណងរបស់សហរដ្ឋអាមេរិកដល់កម្ពុជានេះនៅថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ឆ្នាំ២០២០ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។
ប្រទេសចិនបានឆ្លើយតបទៅនឹងបម្រាមថ្មីរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុន Huawei ដោយបានគំរាមធ្វើការសងសឹកតាមរយៈវិធានការប្រឆាំងតបតផ្សេងៗទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន»។
សេចក្តីសម្រេចជាបន្ទាន់នៃប្រទេសចិនក្នុងការហាមប្រាមមិនឱ្យទិញសាច់សត្វពីក្រុមហ៊ុនផ្គត់ផ្គង់ធំៗបួននៅប្រទេសអូស្ត្រាលីបានត្រូវគេយល់ឃើញ ថា ជាការសងសឹកចំពោះការជំរុញរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ាឱ្យមានការស៊ើបអង្កេតជាសាកលនៃប្រភពការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
កសិករមួយចំនួនក្នុងខេត្តបាត់ដំបង កំពុងរង់ចាំទឹកភ្លៀងដើម្បីពួកគេអាចព្រោះស្រូវបាន ខណៈពួកគេលើកឡើងថា ឆ្នាំនេះភ្លៀងរាំងខុសពីធម្មតា។ ពួកគេបន្តថា ពួកគេប្រហែលជាធ្វើស្រែបានតែម្តងទេនៅឆ្នាំនេះ។ ជីវិតរបស់ពួកគេក៏ពឹងផ្អែកលើកូនៗដែលធ្វើការនៅប្រទេសថៃផងដែរដើម្បីរកប្រាក់ដោះបំណុលដែលជំពាក់គេ។
សេដ្ឋកិច្ចប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស និងនៅបរទេសរាំងស្ទះយ៉ាងខ្លាំង។
ការរាតត្បាតនៃជំងឺកូវីដបានធ្វើឲ្យវិស័យទេសចរណ៍នៅលើពិភពលោកមានការរាំងស្ទះ។ ការរាំងស្ទះនេះបានប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលជាទឹកដីអង្គរទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំផងដែរ។
ពលរដ្ឋអាមេរិកាំងជាច្រើននាក់កំពុងបាត់បង់ការងារ និងកំពុងស្នើសុំប្រាក់ឧបតម្ថគ្រាបាត់បង់ការងារ នៅក្នុងកម្រិតច្រើនមិនធ្លាប់មានពីមុនមក ខណៈដែលក្រុមហ៊ុនទាំងធំ និងតូច នៅបន្តបិទទ្វារ ឬបើកមិនពេញលេញក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។
ការលក់ទំនិញរាយបានធ្លាក់ចុះ ១៦,៤% កាលពីខែមេសា ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយខ្លាំងជាងការទស្សន៍ទាយរបស់សេដ្ឋវិទូ ដែលបានទស្សន៍ទាយការធ្លាក់ចុះត្រឹម ១២%។
កូនបំណុលគ្រឹះស្ថានឥណទាននៅប្រឈមនឹងបញ្ហាត្រូវសងបំណុលដើម្បីបញ្ជៀសការរឹបអូសទ្រព្យសម្បត្តិបញ្ចាំអំឡុងមានការរាតត្បាតនៃវីរុសកូរ៉ូណា ដែលនាំឲ្យពួកគេមិនអាចរកចំណូលបាន។
បន្ទាប់ពីមានការកើនឡើងនៃការព្យាយាមរបស់ពលករខ្មែរលួចឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃវិញ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ចាត់វិធានការទប់ស្កាត់។ ពលករខ្មែរប្រមាណ៩ម៉ឺននាក់ បានត្រឡប់ចូលប្រទេសកម្ពុជាចាប់តាំងពីចុងខែមីនា។
ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥ ខែឧសភានេះ។
ព័ត៌មានផ្សេងទៀត
No media source currently available