កសិករមួយចំនួនក្នុងខេត្តបាត់ដំបង កំពុងរង់ចាំទឹកភ្លៀងដើម្បីពួកគេអាចព្រោះស្រូវបាន ខណៈពួកគេលើកឡើងថា ឆ្នាំនេះភ្លៀងរាំងខុសពីធម្មតា។ ពួកគេបន្តថា ពួកគេប្រហែលជាធ្វើស្រែបានតែម្តងទេនៅឆ្នាំនេះ។ ជីវិតរបស់ពួកគេក៏ពឹងផ្អែកលើកូនៗដែលធ្វើការនៅប្រទេសថៃផងដែរដើម្បីរកប្រាក់ដោះបំណុលដែលជំពាក់គេ។
សេដ្ឋកិច្ចប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស និងនៅបរទេសរាំងស្ទះយ៉ាងខ្លាំង។
ការរាតត្បាតនៃជំងឺកូវីដបានធ្វើឲ្យវិស័យទេសចរណ៍នៅលើពិភពលោកមានការរាំងស្ទះ។ ការរាំងស្ទះនេះបានប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលជាទឹកដីអង្គរទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំផងដែរ។
ពលរដ្ឋអាមេរិកាំងជាច្រើននាក់កំពុងបាត់បង់ការងារ និងកំពុងស្នើសុំប្រាក់ឧបតម្ថគ្រាបាត់បង់ការងារ នៅក្នុងកម្រិតច្រើនមិនធ្លាប់មានពីមុនមក ខណៈដែលក្រុមហ៊ុនទាំងធំ និងតូច នៅបន្តបិទទ្វារ ឬបើកមិនពេញលេញក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។
ការលក់ទំនិញរាយបានធ្លាក់ចុះ ១៦,៤% កាលពីខែមេសា ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយខ្លាំងជាងការទស្សន៍ទាយរបស់សេដ្ឋវិទូ ដែលបានទស្សន៍ទាយការធ្លាក់ចុះត្រឹម ១២%។
កូនបំណុលគ្រឹះស្ថានឥណទាននៅប្រឈមនឹងបញ្ហាត្រូវសងបំណុលដើម្បីបញ្ជៀសការរឹបអូសទ្រព្យសម្បត្តិបញ្ចាំអំឡុងមានការរាតត្បាតនៃវីរុសកូរ៉ូណា ដែលនាំឲ្យពួកគេមិនអាចរកចំណូលបាន។
បន្ទាប់ពីមានការកើនឡើងនៃការព្យាយាមរបស់ពលករខ្មែរលួចឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃវិញ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ចាត់វិធានការទប់ស្កាត់។ ពលករខ្មែរប្រមាណ៩ម៉ឺននាក់ បានត្រឡប់ចូលប្រទេសកម្ពុជាចាប់តាំងពីចុងខែមីនា។
ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥ ខែឧសភានេះ។
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក Roberto Azevedo បានថ្លែងថា លោកនឹងចុះចេញពីតំណែងមួយឆ្នាំមុនការគ្រោងកំណត់ នៅខែសីហាខាងមុខ ដែលជាវិធានការណ៍នាំឲ្យមានការភ្ញាក់ផ្អើលមួយ។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ឥណ្ឌាត្រូវប្រែក្លាយវិបត្តិឲ្យទៅជាឱកាស ហើយលោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃកញ្ចប់ថវិកានេះគឺដើម្បីធ្វើឲ្យប្រទេសឥណ្ឌាកាន់តែមានភាពម្ចាស់ការឡើង។
ក្រោមលក្ខខណ្ឌនៃដំណាក់កាលទី១នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា ប្រទេសចិនបានសន្យាទិញផលិតផលនិងសេវាកម្មអាមេរិកតម្លៃយ៉ាងតិច២០០ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនព្រមបន្ថយពន្ធខ្លះលើទំនិញនាំចូលពីចិន។
ព័ត៌មានផ្សេងទៀត
No media source currently available