សំណើកញ្ចប់ថវិកា ៣ លានលានដុល្លារ ដែលរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីសប្ដាហ៍មុន នឹងគ្មានឱកាសទទួលបានការអនុម័តពីព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មុនថ្ងៃឈប់សម្រាកទិវារំឮកគុណ Memorial Day នោះទេ។
បន្ថែមដល់ការជំរុញឲ្យមានការខំប្រឹងប្រែងជាអន្តរជាតិដើម្បីគាំទ្រការសិក្សាអប់រំ និងការពារការងារ លោក Guterres ក៏បានអំពាវនាវដល់ប្រទេសនានានៅទ្វីបអាហ្វ្រិកឲ្យទទួលបានស្មើគ្នានូវថ្នាំវ៉ាក់សាំងចាក់ការពារនិងការព្យាបាលជំងឺ។
ព្រំដែនផ្ទៃក្នុងជាច្រើនរវាងរដ្ឋនីមួយៗត្រូវបានបិទ ដើម្បីទប់ស្កាត់នឹងការរាតត្បាតដែលមានកម្រិតខ្ពស់នៃជំងឺឆ្លងនេះ។ ឥឡូវនៅពេលដែលអាជ្ញាធរប្រកាសថា ការរាតត្បាតនេះអាចទប់ទល់បានហើយនោះ មានការអំពាវនាវឲ្យបើកទល់ដែនរដ្ឋឡើងវិញ។
ចំនួនខែមេសានេះធ្វើឲ្យចំនួនអ្នកអត់ការងារសរុបនៅអង់គ្លេសកើនដល់២,១លាននាក់។ សេដ្ឋវិទូថាស្ថានភាពអត់ការងារនៅអង់គ្លេសអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើរដ្ឋាភិបាលមិនបានបង្កើតកម្មវិធីរក្សាការងារដោយរដ្ឋចេញប្រាក់ខែឲ្យការងារមួយចំនួននោះទេ។
មេដឹកនាំសេដ្ឋកិច្ចទាំងពីរបានថ្លែងយ៉ាងដូច្នេះក្នុងការផ្តល់សក្ខីកម្មពីតាមអនឡាយកាលពីថ្ងៃអង្គារចំពោះមុខគណៈកម្មាធិការធនាគារនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក។
អ.ស.ប.បាននិយាយថា ការខាតបង់សេដ្ឋកិច្ចសាកលដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩គិតជាទឹកប្រាក់អាចដល់៨៥០ម៉ឺនលានដុល្លារដោយបំបាត់ចោលការចំណេញសឹងតែទាំងអស់កាលពីបួនឆ្នាំកន្លងទៅនេះ។
ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន នឹងប្រកាសជំនួយឥតសំណងរបស់សហរដ្ឋអាមេរិកដល់កម្ពុជានេះនៅថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ឆ្នាំ២០២០ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។
ប្រទេសចិនបានឆ្លើយតបទៅនឹងបម្រាមថ្មីរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុន Huawei ដោយបានគំរាមធ្វើការសងសឹកតាមរយៈវិធានការប្រឆាំងតបតផ្សេងៗទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន»។
សេចក្តីសម្រេចជាបន្ទាន់នៃប្រទេសចិនក្នុងការហាមប្រាមមិនឱ្យទិញសាច់សត្វពីក្រុមហ៊ុនផ្គត់ផ្គង់ធំៗបួននៅប្រទេសអូស្ត្រាលីបានត្រូវគេយល់ឃើញ ថា ជាការសងសឹកចំពោះការជំរុញរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ាឱ្យមានការស៊ើបអង្កេតជាសាកលនៃប្រភពការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
កសិករមួយចំនួនក្នុងខេត្តបាត់ដំបង កំពុងរង់ចាំទឹកភ្លៀងដើម្បីពួកគេអាចព្រោះស្រូវបាន ខណៈពួកគេលើកឡើងថា ឆ្នាំនេះភ្លៀងរាំងខុសពីធម្មតា។ ពួកគេបន្តថា ពួកគេប្រហែលជាធ្វើស្រែបានតែម្តងទេនៅឆ្នាំនេះ។ ជីវិតរបស់ពួកគេក៏ពឹងផ្អែកលើកូនៗដែលធ្វើការនៅប្រទេសថៃផងដែរដើម្បីរកប្រាក់ដោះបំណុលដែលជំពាក់គេ។
សេដ្ឋកិច្ចប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស និងនៅបរទេសរាំងស្ទះយ៉ាងខ្លាំង។
ការរាតត្បាតនៃជំងឺកូវីដបានធ្វើឲ្យវិស័យទេសចរណ៍នៅលើពិភពលោកមានការរាំងស្ទះ។ ការរាំងស្ទះនេះបានប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលជាទឹកដីអង្គរទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available