ថវិកានេះកើតមានឡើងក្នុងអំឡុងនៃសន្និសីទវីដេអូមួយកាលពីថ្ងៃអង្គារដែលបានធ្វើឡើងដោយប្រទេសកាណាដា ន័រវ៉េស អេស្ប៉ាញ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ហើយបានផ្សព្វផ្សាយតាមប្រព័ន្ធ YouTube។
សន្ទស្សន៍ភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ចុះ ០,៨% នៅល្ងាចថ្ងៃពុធ។ សន្ទស្សន៍ភាគហ៊ុននៅទីក្រុងសៀងហៃវិញបានធ្លាក់ចុះ ០,៣%។ សន្ទស្សន៍ភាគហ៊ុន S&P/ASX នៅទីក្រុងស៊ីដនីបានធ្លាក់ចុះ ៥ ពិន្ទុនៅថ្ងៃពុធនេះ ប៉ុន្តែមិនមានការប្រែប្រួលសំខាន់ណាមួយលើភាគរយជាទូទៅនោះទេ។
ក្នុងពេលថ្មីៗនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសករណីព្រហ្មទណ្ឌ៣ដែលជាប់ទាក់ទិនទៅនឹងកម្មវិធីជ្រើសរើសអ្នកមានទេពកោសល្យចិនដែលមានគោលបំណងលួចបច្ចេកវិទ្យាសំខាន់ៗពីសហរដ្ឋអាមេរិក។
លោក Dollar លើកឡើងថា ចំណុចដំបូងគឺថាមានភាពខ្លាំងខាងផ្នែកបរិមាណ។ សហរដ្ឋអាមេរិកគួរតែសហការជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យសេរីផ្សេងទៀត ដូចជាប្រទេសជប៉ុន និងអូស្ត្រាលីជាដើម ដើម្បីផ្ដល់ដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានានូវជម្រើសជំនួយបរទេសមួយជំនួសឲ្យជំនួយរបស់ចិន។
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញកម្មវិធីជំនួយសង្គម ដោយចាប់ផ្តើមពីខែក្រោយទៅដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ«ដែលមានបណ្ណសមធម៌»ឬបណ្ណក្រីក្រ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។
នេះជាលើកទីមួយនៃអ្វីដែលត្រូវគេរំពឹងថាជាកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ចំនួន៥គ្រឿងបានចតនៅរោងចក្រចម្រាញ់ប្រេងរបស់វ៉េណេស៊ុយអេឡាដែលកំពុងបំពានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទាំង២។
រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Zhong Shan បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនលើស្រូវបាឡេអូស្ត្រាលី ដែលឈានដល់ការយកពន្ធគយចំនួន ៨០,៥% គឺស្របទៅតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
ជំងឺរាតត្បាតកូវីដ១៩ដែលបានឆ្លងនៅទូទាំងពិភពលោក បានធ្វើឱ្យសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ដំណើរការទៅមុខយ៉ាងលំបាកនិងបង្ខំឱ្យក្រុមហ៊ុនម៉ាកល្បីៗមួយចំនួនសម្រេចចិត្តបោះបង់ចោលការបញ្ជាទិញដែលធ្វើឱ្យប៉ះពាល់ជីវភាពកម្មករកាត់ដេរជាច្រើនលាននាក់នៅតំបន់អាស៊ី។
រដ្ឋសភាជាតិវៀតណាមគ្រោងនឹងបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរង់ចាំជាយូរមកហើយនេះនៅថ្ងៃព្រហស្បតិ៍ខាងមុខ។
ស្រុកស្អាង ខេត្តកណ្តាល ជាតំបន់មួយដែលជាកន្លែងដាំបន្លែផ្គត់ផ្គង់តម្រូវការនៅភ្នំពេញ។ ប៉ុន្តែកសិករនៅទីនេះត្អូញត្អែររឿងតម្លៃមិនថេរ ដែលធ្វើឲ្យពួកគេប្រឈមហានិភ័យខ្ពស់នៃការខាតបង់។
មន្ត្រីសុខាភិបាលដ៏សំខាន់មួយរូបរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកជំងឺកូវីដ១៩ បានសម្ដែងការព្រួយបារម្ភដ៏ធ្ងន់ធ្ងរមួយកាលពីថ្ងៃអាទិត្យ ចំពោះពលរដ្ឋអាមេរិកដែលមិនបានប្រុងប្រយ័ត្នខ្ពស់ទៅលើជំងឺកូវីដ១៩ ខណៈដែលសហរដ្ឋអាមេរិកចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។
នៅចំពេលដែលវិបត្តិជំងឺកូវី១៩មិនទាន់ចុះថមថយច្រើននោះ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការអនុគ្រោះមួយចំនួនលើការបង់ថ្លៃអគ្គិសនីក្នុងវិស័យសំខាន់ៗចំនួន៤ ដូចជាវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីអនុញ្ញាតឲ្យពួកគេអាចបន្តអាជីវកម្មរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available