ក្រុមតំណាងរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំអង្ករចេញមានសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងនាំអង្ករចេញមានចំនួនប្រហាក់ប្រហែលមួយលានតោននៅឆ្នាំ២០២០នេះ ដោយសារតែការនាំចេញក្នុងរយៈពេលបួនខែដើមឆ្នាំនេះ មានកំណើនខ្លាំង។
រដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ បន្ទាប់ពីបានផ្អាកការនាំចេញស្រូវនិងអង្ករសដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។
បើតាមទិន្នន័យរបស់សមាគមមីក្រូហិរញ្ញវត្ថុ គិតមកដល់ត្រឹមថ្ងៃទី១០ខែឧសភា ប្រជាពលរដ្ឋជាង១១ម៉ឺននាក់ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតជាសមាជិកសមាគមជួយសម្រួលដល់ការបង់ប្រាក់។
ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះនូវបញ្ជីមុខទំនិញរបស់សហរដ្ឋអាមេរិកចំនួន ៧៩ ប្រភេទ ដែលនឹងត្រូវលើកលែងពីការយកពន្ធគយថ្មី។
បទបញ្ជាប្រតិបត្តិមួយដែលបានចេញកាលពីដើមឧសភាកន្លងទៅនេះ ស្នើឲ្យ «ត្រួតពិនិត្យនិងដូរថ្មី» រាល់ឧបករណ៍ដែលផលិតដោយសត្រូវបរទេសរបស់អាមេរិក នៅក្នុងបណ្តាញថាមពលអគ្គិសនីនៅសហរដ្ឋអាមេរិក។
គ្រោះថ្នាក់នេះត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក ក្រោយមានសេចក្តីរាយការណ៍ថាគ្លីនិកមួយបានយកតម្លៃសេវាព្យាបាលនេះទៅដល់ជាង៧០០ដុល្លារ។
រយៈពេលជិត២ខែធ្លាក់ចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ចសាកលលោកដែលមិនធ្លាប់មានកាលពីពេលមុន អត្រាគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក បានឡើងទៅដល់១៤,៧ ភាគរយដែលមានច្រើនជាងអឺរ៉ុបនិងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតដូចជា ជប៉ុន និងចក្រភពអង់គ្លេស។
សមាគមសហគ្រាសធុនតូច និងមធ្យមបានជំរុញឲ្យបង្កើនរោងចក្រកែច្នៃនៅកម្ពុជា ខណៈរដ្ឋាភិបាលបានប្តូរមកជំរុញវិស័យកសិកម្មវិញ នៅពេលរងគ្រោះដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
អ្នកវិភាគមួយចំនួននិយាយថា វិធានការដាក់ទណ្ឌកម្មបែបនេះ នៅពេលដែលត្រូវបានអនុវត្តជាថ្មីគឺវានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកទៅវិញទេ។
នៅក្នុងការព្យាករណ៍ផ្លូវការលើកទី១របស់ខ្លួន សហភាពអឺរ៉ុបបានប្រាប់ឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនត្រូវគេរំពឹងថា នឹងរួញ ៧,៥ ភាគរយនៅឆ្នាំនេះ មុនពេលងើបឡើងវិញដែលមានប្រហែល៦ភាគរយនៅក្នុងឆ្នាំ២០២១។
រដ្ឋាភិបាលកម្ពុជាបន្ធូរបន្ថយការរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញម៉ាសទៅលក់នៅក្រៅប្រទេស ខណៈរោងចក្រមួយចំនួនងាកមកផលិតម៉ាស ដើម្បីបញ្ចៀសការបិទរោងចក្រនិងការបញ្ឈប់ ឬព្យួរកម្មករទ្រង់ទ្រាយធំក្នុងវិស័យកាត់ដេរ។
ព័ត៌មានផ្សេងទៀត
No media source currently available