នៅចំពេលដែលវិបត្តិជំងឺកូវី១៩មិនទាន់ចុះថមថយច្រើននោះ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការអនុគ្រោះមួយចំនួនលើការបង់ថ្លៃអគ្គិសនីក្នុងវិស័យសំខាន់ៗចំនួន៤ ដូចជាវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីអនុញ្ញាតឲ្យពួកគេអាចបន្តអាជីវកម្មរបស់ខ្លួន។
អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញលោកឧកញ៉ាស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិកគ្រុបលីមីធីត ឲ្យមកដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុនក្នុងរយៈពេល១៥ថ្ងៃ។ អគ្គនាយកដ្ឋានព្រមានថា បើមិនចូលមកនោះទេ អគ្គនាយកដ្ឋាននឹងចាត់វិធានការផ្លូវច្បាប់លើឧកញ៉ាស៊ី គង់ទ្រីវ។
ការស្ទង់មតិរបស់មេដឹកនាំក្នុងការសិក្សាអប់រំអន្តរជាតិ ប្រាប់ឲ្យដឹងថា សហរដ្ឋ អាមេរិក អាចខាតបង់ប្រាក់៤,៥ពាន់លានដុល្លារ និងការងាររាប់ពាន់ទៀតក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ១៩នេះ។
សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាកចុះ ០,២% នៅពេលបិទបញ្ចប់ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានប្រកាសថា ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះចំនួន ២១,៩% នៅខែមុន ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតតាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ មក។
អតីតបុគ្គលិកនៅថ្ងៃព្រសហ្បតិ៍នេះបន្តតវ៉ារហូតដល់តំណាងក្រសួងការងារបានចេញមុខ ហើយប្រកាសផ្តល់សំណងដល់អតីតបុគ្គលិកទាំងជាង ១៥០ នាក់នៅសប្តាហ៍ក្រោយ ជំនួសម្ចាស់សណ្ឋាគារ គិតជាទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារ។
អង្គការ ILO បញ្ជាក់ថា អ្នកទាំងនោះអាចងាយរងគ្រោះដោយសារការបញ្ហារង្គោះរង្គើណាមួយផ្នែកសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ អង្គការនេះនិយាយថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនរស់នៅក្នុងស្ថានភាពអសន្តិសុខខ្ពស់។
សម័យប្រជុំប្រចាំឆ្នាំ២ ដែលត្រូវគេចាត់ទុកជាព្រិត្តិការណ៍នយោបាយដ៏សំខាន់បំផុតសម្រាប់ពួកអ្នកតាក់តែងគោលនយោបាយកំពូលៗនិងទីប្រឹក្សានយោបាយទំនងឲ្យមានការកែតម្រូវគោលដៅសេដ្ឋកិច្ចរបស់ចិន។
កន្លែងស្នាក់នៅដ៏កកកុញរបស់ពលករចំណាកស្រុកនៅសិង្ហបុរីបានបង្កឲ្យមានករណីផ្ទុះការឆ្លងជំងឺកូវីដ១៩សារជាថ្មី។ ប្រទេសម៉ាឡេស៊ី ក៏ព្រួយបារម្ភពីការផ្ទុះការឆ្លងដូចនេះនៅកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុកក្នុងប្រទេសខ្លួនផងដែរ។
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្ហាញថាពលរដ្ឋជាង១៥ម៉ឺននាក់បានស្នើសុំការសម្រួលកម្ចីរបស់ពួកគេ ដោយសាររងគ្រោះពីជំងឺកូវីដ១៩។ ចំនួននេះស្នើប្រមាណ៥ភាគរយនៃអ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលមានជាង២លាននាក់។
នៅសប្តាហ៏នេះ ប្រទេសសហគមន៏អឺរ៉ុបបានបន្ធូរបន្ថយការរឹតបន្តឹងថែមទៀត ដោយអនុញ្ញាតឲ្យបើកឡើងវិញនូវមុខជំនួញផ្សេងៗ រួមមានដូចជា បារាំកម្សាន្ត ហាងកាត់សក់ បន្ទាប់ពីបានបិទអស់រយៈពេល២ខែរួចមក។
ព័ត៌មានផ្សេងទៀត
No media source currently available