អតីតបុគ្គលិកនៅថ្ងៃព្រសហ្បតិ៍នេះបន្តតវ៉ារហូតដល់តំណាងក្រសួងការងារបានចេញមុខ ហើយប្រកាសផ្តល់សំណងដល់អតីតបុគ្គលិកទាំងជាង ១៥០ នាក់នៅសប្តាហ៍ក្រោយ ជំនួសម្ចាស់សណ្ឋាគារ គិតជាទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារ។
អង្គការ ILO បញ្ជាក់ថា អ្នកទាំងនោះអាចងាយរងគ្រោះដោយសារការបញ្ហារង្គោះរង្គើណាមួយផ្នែកសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ អង្គការនេះនិយាយថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនរស់នៅក្នុងស្ថានភាពអសន្តិសុខខ្ពស់។
សម័យប្រជុំប្រចាំឆ្នាំ២ ដែលត្រូវគេចាត់ទុកជាព្រិត្តិការណ៍នយោបាយដ៏សំខាន់បំផុតសម្រាប់ពួកអ្នកតាក់តែងគោលនយោបាយកំពូលៗនិងទីប្រឹក្សានយោបាយទំនងឲ្យមានការកែតម្រូវគោលដៅសេដ្ឋកិច្ចរបស់ចិន។
កន្លែងស្នាក់នៅដ៏កកកុញរបស់ពលករចំណាកស្រុកនៅសិង្ហបុរីបានបង្កឲ្យមានករណីផ្ទុះការឆ្លងជំងឺកូវីដ១៩សារជាថ្មី។ ប្រទេសម៉ាឡេស៊ី ក៏ព្រួយបារម្ភពីការផ្ទុះការឆ្លងដូចនេះនៅកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុកក្នុងប្រទេសខ្លួនផងដែរ។
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្ហាញថាពលរដ្ឋជាង១៥ម៉ឺននាក់បានស្នើសុំការសម្រួលកម្ចីរបស់ពួកគេ ដោយសាររងគ្រោះពីជំងឺកូវីដ១៩។ ចំនួននេះស្នើប្រមាណ៥ភាគរយនៃអ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលមានជាង២លាននាក់។
នៅសប្តាហ៏នេះ ប្រទេសសហគមន៏អឺរ៉ុបបានបន្ធូរបន្ថយការរឹតបន្តឹងថែមទៀត ដោយអនុញ្ញាតឲ្យបើកឡើងវិញនូវមុខជំនួញផ្សេងៗ រួមមានដូចជា បារាំកម្សាន្ត ហាងកាត់សក់ បន្ទាប់ពីបានបិទអស់រយៈពេល២ខែរួចមក។
ផ្សារហ៊ុននៅអឺរ៉ុបបានជួញដូរក្នុងតម្លៃចម្រុះកាលពីថ្ងៃពុធ ដោយផ្សារហ៊ុនហៅក្រុងឡុងកើន០,១% ប៉ុន្តែផ្សារនៅក្រុងប៉ារីសចុះ០.១%ដែរ។ ទីផ្សារនៅអាស៊ីភាគច្រើនបានជួញដូរក្នុងតម្លៃខ្ពស់ជាងមុន ដោយផ្សារ Nikkei នៅប្រទេសជប៉ុនបានកើនរហូតដល់០,៧%។
សំណើកញ្ចប់ថវិកា ៣ លានលានដុល្លារ ដែលរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីសប្ដាហ៍មុន នឹងគ្មានឱកាសទទួលបានការអនុម័តពីព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មុនថ្ងៃឈប់សម្រាកទិវារំឮកគុណ Memorial Day នោះទេ។
បន្ថែមដល់ការជំរុញឲ្យមានការខំប្រឹងប្រែងជាអន្តរជាតិដើម្បីគាំទ្រការសិក្សាអប់រំ និងការពារការងារ លោក Guterres ក៏បានអំពាវនាវដល់ប្រទេសនានានៅទ្វីបអាហ្វ្រិកឲ្យទទួលបានស្មើគ្នានូវថ្នាំវ៉ាក់សាំងចាក់ការពារនិងការព្យាបាលជំងឺ។
ព្រំដែនផ្ទៃក្នុងជាច្រើនរវាងរដ្ឋនីមួយៗត្រូវបានបិទ ដើម្បីទប់ស្កាត់នឹងការរាតត្បាតដែលមានកម្រិតខ្ពស់នៃជំងឺឆ្លងនេះ។ ឥឡូវនៅពេលដែលអាជ្ញាធរប្រកាសថា ការរាតត្បាតនេះអាចទប់ទល់បានហើយនោះ មានការអំពាវនាវឲ្យបើកទល់ដែនរដ្ឋឡើងវិញ។
ចំនួនខែមេសានេះធ្វើឲ្យចំនួនអ្នកអត់ការងារសរុបនៅអង់គ្លេសកើនដល់២,១លាននាក់។ សេដ្ឋវិទូថាស្ថានភាពអត់ការងារនៅអង់គ្លេសអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើរដ្ឋាភិបាលមិនបានបង្កើតកម្មវិធីរក្សាការងារដោយរដ្ឋចេញប្រាក់ខែឲ្យការងារមួយចំនួននោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available