វីរុសកូរ៉ូណាបានបង្ខំឲ្យរោងចក្រផលិតសាច់ដ៏ធំបង្អស់ចំនួន២នៅសហរដ្ឋអាមេរិក ដែលមួយនៅក្នុងរដ្ឋ Iowa និងមួយទៀតនៅក្នុងរដ្ឋ South Dakota បិទទ្វារ ហើយរោងចក្រផ្សេងទៀតបានពន្យឺតផលិតផលរបស់ខ្លួន។
ប្រទេសថៃបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ១.៣០០ លាន ដុល្លារអាមេរិក។
ក្រសួងការងារបញ្ជាក់ថា ប្រាក់ឧបត្ថម្ភទាំងនេះនឹងកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះពីចំនួនជាមធ្យម ៣៧៧ ដុល្លារ ៩៧ សេន ក្នុងមួយសប្ដាហ៍ កាលពីចុងឆ្នាំមុន ដល់ចំនួន ៩៧៨ ដុល្លារ។
ទីក្រុងនានានៅទី្វបអឺរ៉ុបដែលនៅតាមដងផ្លូវជាធម្មតាតែងតែកកស្ទះនោះ ឥឡូវនេះ មានភាពស្ងាត់ជ្រងំដោយសារប្រជាពលរដ្ឋត្រូវបានបង្ខំឲ្យស្ថិតនៅផ្ទះដោយសារតែមានការរាតត្បាតដោយវីរុសកូរ៉ណា ដែលបង្កទៅជាជំងឺកូវីដ១៩។
អូទ្រីសបានស្ថិតនៅក្នុងការបិទជិតអស់រយៈពេលប្រហែល៧សប្តាហ៍ក្នុងអំឡុងនោះ ពលរដ្ឋត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះរបស់ខ្លួនដោយហេតុផលសំខាន់ៗតែប៉ុណ្ណោះ។
លោកប្រធានាធិបតី ត្រាំ និយាយថា «អាល្លឺម៉ង់កំពុងពិនិត្យមើលបញ្ហាទាំងនោះ។ យើងក៏កំពុងពិនិត្យមើលបញ្ហាទាំងនោះដែរ។ យើងមិនបានកំណត់នៅឡើយថាតើចំនួនចុងក្រោយប៉ុន្មានទេ»។
នៅខែឧសភាខាងមុខនេះ ទីក្រុងចំនួន ៤ នៅក្នុងប្រទេសចិន នឹងចាប់ផ្តើមកម្មវិធីសាកល្បងប្រើប្រាស់រូបិយប័ណ្ណឌីជីថល។
ពលរដ្ឋនូវែលសេឡង់បានតម្រង់ជួរគ្នាយ៉ាងកកកុញនៅតាមបណ្តាភោជនីយដ្ឋានលក់អាហារស្រាប់ fast food កាលពីថ្ងៃអង្គារ ខណៈដែលពួកគេចាប់ផ្តើមចេញពីការនៅតែក្នុងផ្ទះជាផ្នែកមួយនៃវិធានការដ៏តឹងតែងក្នុងការបិទសកម្មភាពក្នុងប្រទេស។
សញ្ញានានាដូចជាការធ្លាក់ចុះនូវការលក់សំបុត្រភាពយន្ត និងការធ្វើដំណើរតាមយន្តហោះជាដើម បានបង្ហាញថា ដំណើររអាក់រអួលផ្នែកសេដ្ឋកិច្ចកំពុងតែកើតមាននៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលភាគច្រើនគឺបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
ក្រុមហ៊ុនស្ទង់មតិ Gallop ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរកឃើញថា ៣០%នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកសរុប ២៥៦ លាននាក់ បានរាយការណ៍ថា ពួកគេបានបាត់បង់ការងារ ឬបានបាត់បង់ប្រាក់ចំណូលដោយសារការរាតត្បាតជាសាកលនៃវីរុសនេះ។
កម្មករជិត១០ម៉ឺននាក់ត្រូវព្យួរការងាររោងចក្រកាត់ដេរដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងនោះរោងចក្រសម្លៀកបំពាក់ និងស្បែកជើងជាង១៣០បានដាក់ពាក្យស្នើសុំព្យួរការងារ។
ធនាគារជាតិនៃកម្ពុជាបានស្នើសុំកិច្ចសហប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឲ្យយោគយល់ដល់អ្នកដែលមិនមានលទ្ធភាពបង់ប្រាក់ ដោយសាររងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ក្នុងនោះមានក្រុមងាយរងគ្រោះ ដូចជាកម្មករកាត់ដេរ រហូតដល់ចុងឆ្នាំ២០២០។
ព័ត៌មានផ្សេងទៀត
No media source currently available