នៅខែឧសភាខាងមុខនេះ ទីក្រុងចំនួន ៤ នៅក្នុងប្រទេសចិន នឹងចាប់ផ្តើមកម្មវិធីសាកល្បងប្រើប្រាស់រូបិយប័ណ្ណឌីជីថល។
ពលរដ្ឋនូវែលសេឡង់បានតម្រង់ជួរគ្នាយ៉ាងកកកុញនៅតាមបណ្តាភោជនីយដ្ឋានលក់អាហារស្រាប់ fast food កាលពីថ្ងៃអង្គារ ខណៈដែលពួកគេចាប់ផ្តើមចេញពីការនៅតែក្នុងផ្ទះជាផ្នែកមួយនៃវិធានការដ៏តឹងតែងក្នុងការបិទសកម្មភាពក្នុងប្រទេស។
សញ្ញានានាដូចជាការធ្លាក់ចុះនូវការលក់សំបុត្រភាពយន្ត និងការធ្វើដំណើរតាមយន្តហោះជាដើម បានបង្ហាញថា ដំណើររអាក់រអួលផ្នែកសេដ្ឋកិច្ចកំពុងតែកើតមាននៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលភាគច្រើនគឺបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
ក្រុមហ៊ុនស្ទង់មតិ Gallop ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរកឃើញថា ៣០%នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកសរុប ២៥៦ លាននាក់ បានរាយការណ៍ថា ពួកគេបានបាត់បង់ការងារ ឬបានបាត់បង់ប្រាក់ចំណូលដោយសារការរាតត្បាតជាសាកលនៃវីរុសនេះ។
កម្មករជិត១០ម៉ឺននាក់ត្រូវព្យួរការងាររោងចក្រកាត់ដេរដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងនោះរោងចក្រសម្លៀកបំពាក់ និងស្បែកជើងជាង១៣០បានដាក់ពាក្យស្នើសុំព្យួរការងារ។
ធនាគារជាតិនៃកម្ពុជាបានស្នើសុំកិច្ចសហប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឲ្យយោគយល់ដល់អ្នកដែលមិនមានលទ្ធភាពបង់ប្រាក់ ដោយសាររងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ក្នុងនោះមានក្រុមងាយរងគ្រោះ ដូចជាកម្មករកាត់ដេរ រហូតដល់ចុងឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានប្រមាណ៨៦០០០នាក់ ហើយពួកគេបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅស្រុកកំណើតរយៈពេល១៤ថ្ងៃ។ លោក ស ខេង បញ្ជាក់ថា ពួកគេមិនមានសញ្ញានៃវីរុសកូរ៉ូណានោះទេ។
អ្នកវិភាគនានាថា វៀតណាម ដែលជាប្រទេសរងគ្រោះដោយសារសង្គ្រាមកាលពី ៥០ ឆ្នាំមុន និងដែលនៅជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ អាចធ្វើដូច្នេះបានដោយសារមូលហេតុមួយចំនួន។
ប្រទេសអភិវឌ្ឍន៍មានវិធីសាស្រ្តដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេមិនឲ្យធ្លាក់ចុះទៅក្នុងសភាពធ្ងន់ធ្ងរ ហើយនឹងក៏មានវិធីសាស្រ្តក្នុងការពន្លឿនការងើបឡើងវិញក្រោយពីមានវិបត្តិផងដែរ។
ដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស កម្មកររោងចក្រជាច្រើនម៉ឺននាក់ត្រូវបានព្យួរពីការងារ ហើយក៏មានការបញ្ឈប់ពីការងារតែម្តង។
មេដឹកនាំថ្នាក់ជាតិរបស់សហភាពអឺរ៉ុបនឹងជួបប្រជុំគ្នាតាមប្រព័ន្ធ videoconference នៅថ្ងៃព្រហស្បតិ៍ខាងមុខ ពិភាក្សាការខ្វែងគំនិតគ្នាអពីរបៀបជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩។
ព័ត៌មានផ្សេងទៀត
No media source currently available