ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy បន្ត​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​តាម​អាកាស​ជា​ជំហាន​ដំបូង​ដើម្បី​សន្តិភាព


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុបដើម្បីពិភាក្សាអំពីអ៊ុយក្រែនដែលរៀបចំដោយនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer នៅ Lancaster House ទីក្រុងឡុងដ៍ ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុបដើម្បីពិភាក្សាអំពីអ៊ុយក្រែនដែលរៀបចំដោយនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer នៅ Lancaster House ទីក្រុងឡុងដ៍ ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ។

ប្រទេស​រុស្ស៊ី​បាន​វាយប្រហារ «ទ្រង់ទ្រាយ​ធំ» ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល​លើ​រោងចក្រ​ថាមពល​របស់​អ៊ុយក្រែន​កាលពី​ថ្ងៃ​សុក្រ ស្របពេល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy អំពាវនាវ​សារជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅវិញ​ទៅមក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការ​អំពាវនាវ​របស់​លោក Zelenskyy ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​រោងចក្រ​ថាមពល​នេះ​គឺ​ផ្ដើម​ចេញ​ពី​វោហារសាស្ត្រ​កើនឡើង​របស់​អ៊ុយក្រែន សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​អំពី​ការ​បញ្ចប់​សង្គ្រាម​នេះ ដែល​ឥឡូវ​នេះ​ឈាន​ចូល​ដល់​ឆ្នាំ​ទី ៤ ហើយ។

លោក Zelenskyy បាន​និយាយ​ថា ជំហាន​ដំបូង​ដើម្បី​បង្កើត​សន្តិភាព​ពិតប្រាកដ​គឺ​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​និង​តាម​ផ្លូវទឹក​ទាំងពី​រុស្ស៊ី​និង​ពី​អ៊ុយក្រែន។

លោក​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ​ថា៖ «អ៊ុយក្រែន​ត្រៀម​រួចរាល់​ដើម្បី​សន្តិភាព។ អ៊ុយក្រែន​ចង់​បាន​សន្តិភាព​តាំងពី​វិនាទី​ដំបូង​នៃ​សង្គ្រាម​នេះ​ម្ល៉េះ។ កិច្ចការ​ដែល​ត្រូវ​ធ្វើ​គឺ​បង្ខំ​រុស្ស៊ី​ឱ្យ​បញ្ឈប់​សង្គ្រាម​នេះ»។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា​រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាងតិច ៥៨ គ្រាប់​និង​ដ្រូន​ជិត ២០០ គ្រឿង ដោយ​ធ្វើ​ឱ្យ​ខូចខាត​រោងចក្រ​ថាមពល​នានា​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​តាំងពី​តំបន់ Kharkiv នៅ​ភាគ​ខាងកើត​រហូត​ដល់​តំបន់ Ternopil នៅ​ភាគ​ខាងលិច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG