ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាពអឺរ៉ុបទស្សន៍ទាយពីការធ្លាក់ចុះសេដ្ឋកិច្ចដ៏ខ្លាំងបណ្តាលមកពីការរាតត្បាតនៃមេរោគកូរ៉ូណា


លោក Paolo Gentiloni អគ្គស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បាននិយាយក្នុងអំឡុងនៃសន្និសីទកាសែតក្នុងទីក្រុង ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។
លោក Paolo Gentiloni អគ្គស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បាននិយាយក្នុងអំឡុងនៃសន្និសីទកាសែតក្នុងទីក្រុង ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

សហភាពអឺរ៉ុបបានទស្សន៍ទាយកាលពីថ្ងៃពុធថា ប្លុកដែលមានប្រទេសចំនួន២៧មួយនេះ នឹងធ្លាក់ចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ចនៅឆ្នាំនេះ ពីព្រោះតែការរាត ត្បាត​នៃមេរោគកូរ៉ូណាបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ប្លុកនោះ។

នៅក្នុងការព្យាករណ៍ផ្លូវការលើកទី១របស់ខ្លួន សហភាពអឺរ៉ុបបានប្រាប់ឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនត្រូវគេរំពឹងថា នឹងរួញ ៧,៥ ភាគរយនៅឆ្នាំនេះ មុនពេលងើបឡើងវិញដែលមានប្រហែល៦ភាគរយនៅក្នុងឆ្នាំ២០២១។

លោក Paolo Gentiloni អគ្គស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បាននិយាយក្នុងអំឡុងនៃសន្និសីទកាសែតក្នុងទីក្រុង Brussels ថា «ឥឡូវនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សហភាពអឺរ៉ុប បានចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន»។ លោក Gentiloni បាននិយាយទៀតថា មេរោគកូរ៉ូណាបានបណ្តាលឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបធ្លាក់ចុះប្រហែល ០,៣៣ ភាគរយក្នុងពេលមួយយប់។

ការផ្ទុះឡើងនូវមេរោគកូរ៉ូណាបានធ្វើឲ្យប៉ះពាល់គ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ច ការចំណាយ និងការវិនិយោគទុនរបស់ពួកអ្នកប្រើប្រាស់ទំនិញបានធ្លាក់ចុះយ៉ាងខ្លាំងឲ្យមានការកើនឡើងយ៉ាងខ្លាំងនូវអត្រាគ្មានការងារធ្វើ។ សហភាពអឺរ៉ុបបានទស្សន៍ទាយថា អត្រាគ្មានការងារធ្វើនឹងកើនឡើងពី ៦,៧ភាគរយកាលពីឆ្នាំ២០១៩ ទៅដល់៩ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះប្រហែល៨ភាគរយនៅឆ្នាំ២០២១។

គណៈកម្មការនោះក៏បានទស្សន៍ទាយថា ប្រទេសអ៊ីតាលីនិងអេស្ប៉ាញ ដែលជាប្រទេសពីររងការប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុប នឹងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរងផលប៉ះពាល់ខ្លាំងបំផុត៕

XS
SM
MD
LG