ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើការងារ​អាមេរិកាំង​ជាង​៣.២លាន​នាក់ ដាក់​ពាក្យសុំ​ប្រាក់គ្មាន​ការងារ​ធ្វើ


បុរស​ម្នាក់​ដើរ​កាត់​ហាង​ដែល​បាន​បិទ​ទ្វារ​ក្នុង​សង្កាត់​ Brooklyn ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។
បុរស​ម្នាក់​ដើរ​កាត់​ហាង​ដែល​បាន​បិទ​ទ្វារ​ក្នុង​សង្កាត់​ Brooklyn ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។

សន្ទុះនៃ​ការសុំប្រាក់​គ្មានការងារ​ធ្វើ មាន​ការថយចុះ​បន្តិច​នៅក្នុង​សហរដ្ឋ​អាមេរិក​កាល​ពីសប្តាហ៍​មុន ក៏​ប៉ុន្តែ មនុស្ស​ប្រហែល​៣.២លាន​នាក់​ទៀត បានដាក់​ពាក្យ​សុំប្រាក់គ្មាន​ការងារ​ធ្វើនៅ​ពេល​ដែល​ការរាតត្បាត​នៃមេរោគ​កូរ៉ូណា បន្ត​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ដែលធំ​ជាងគេ​បង្អស់​នៅក្នុង​ពិភព​លោក។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ការងារ​ទាំងអស់​ចំនួន​៣៣.៥លាន​នាក់​ឥឡូវ​នេះ​បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ចាប់​តាំង​ពី​ការរាត​ត្បាត​នៃ​មេរោគ​បាន​ធ្វើ​ឲ្យ​បិទ​ផ្នែក​នានា​នៃ​ពាណិជ្ជកម្ម​របស់​អាមេរិក​ដែល​បាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​មិនា​មក រួម​ទាំង​រោងចក្រ​ហាង​លក់​ដូរ​ទំនិញ​ភោជនីយដ្ឋាន​ការិយាល័យ​និង​កន្លែង​លេង​កីឡា។

អ្នក​ធ្វើ​ការងារ​សហរដ្ឋអាមេរិក​ម្នាក់​ក្នុង​ចំណោម​៥​នាក់​គ្មាន​ការងារ​ធ្វើ។

ពួក​អ្នក​ធ្វើ​ការងារ​ដែល​បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ជា​ធម្មតា​ត្រូវ​បាន​ទទួល​ប្រាក់​ជាង​ពាក់​កណ្តាល​នៃ​ប្រាក់​ខែ​របស់​ខ្លួន។ ក៏​ប៉ុន្តែ ​អ្នក​ទទួល​បានប្រាក់​ទាំង​នោះ ឥឡូវ​នេះ ត្រូវ​បានប្រាក់​បន្ថែម​ចំនួន​៦០០​ដុល្លារ​មួយ​សប្តាហ៍​ក្នុង​អំឡុង​នៃ​ការរាតត្បាត​មេរោគ​កូរ៉ូណា​មក​ពី​រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​រយៈពេល​៤ខែ។

ការដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ឡើង​ខ្លាំង​បំផុត​នៅ​ចុង​ខែ​មិនា ដោយ​មាន​អ្នក​ធ្វើការ​ជាង​៦.៩លាន​នាក់ បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ។

សន្ទុះ​នៃការដាក់ពាក្យ​សុំប្រាក់​គ្មានការងារ​ធ្វើ បានធ្លាក់​ចុះជារៀងរាល់​សប្តាហ៍​ចាប់តាំង​ពីពេល​នោះ​មក ក៏ប៉ុន្តែ នៅមាន​ការសុំប្រាក់​គ្មានការងារ​ធ្វើរាប់លាន​ទៀតដែលមិន​ធ្លាប់មាន​អស់ច្រើន​ទសវត្សរ៍​មកហើយ​នៅក្នុងប្រវត្តិ​សាស្រ្ត​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពីការវិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​ក្នុងទសវត្សរ៍​១៩៣០​ម​ក។ ចំនួន​ការដាក់​ពាក្យ​សុំប្រាក់​គ្មានការងារ​ធ្វើ រហូត​មកទល់​ពេល​នេះ មានចំនួន​ច្រើន​ជាង​ការមិនរីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០០៨​ទៀត។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន បាន​រាយការណ៍​ពីអត្រាគ្មាន​ការងារ​ធ្វើកាល​ពីខែ​មេសា ដោយ​សេត​វិមាន បាន​ទស្សន៍ទាយ​ថា ការគ្មាន​ការងារ​ធ្វើអាចឡើង​ទៅ​ដល់​២០​ភាគរយ ដែល​គេមិន​ធ្លាប់ឃើញ​ក្នុងរយៈ​ពេល​៧២​ឆ្នាំនេះ៕

XS
SM
MD
LG