ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ឋិត​​ក្នុង​ប្រទេស​​​អៀរឡង់​​ដើម្បី​គាំទ្រ​និ​ង​​​​អបអរ​សាទរ​កិច្ច​ព្រមព្រៀង​សន្តិភាព


ប្រធានាធិបតីសហរដ្ឋអាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសអៀរឡង់ខាងជើង
ប្រធានាធិបតីសហរដ្ឋអាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសអៀរឡង់ខាងជើង

កិច្ច​ចរចាជាមួយ​នាយក​រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​និង​ការ​ថ្លែង​សុន្ទរកថា​រំលឹក​ខួប​លើកទី​២៥​នៃ​កិច្ចព្រម​ព្រៀង​ Good Friday ​ជាការចាប់ផ្តើម​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​នៃ​ទស្សនកិច្ចរបស់​ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden​ នៅ​អៀរឡង់​ខាង​ជើង​និង​ប្រទេសអៀរឡង់។

លោក Biden ​ដែលជា​ញឹកញយ​បាននិយាយ​អំពី​ឬសគល់​លោកជាប់​នឹង​អំបូរ​ជនជាតិ​អៀរឡង់ ​បានមាន​ប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថាទស្សនកិច្ច​របស់​លោក​ក្នុង​កោះ​មរកត (Emerald Isle)​ ក្នុង​សប្តាហ៍​នេះ​មិនមែន​ជា​វិស្សមកាល​ទេ។

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយ​របស់​អ្នកកាសែត​ លោក Biden ​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​កាលពី​ឆ្នាំ១៩៩៨​ដែលនាំ​ឱ្យមាន​សន្តិភាពដល់​កោះ​នេះនៅ​ក្រោយ​មានជម្លោះ​ខាងនិកាយ​សាសនា​ច្រើន​ទសវត្សរ៍​មកហើយ​រវាង​ពួកជាតិ​និយមភាគច្រើន​កាន់គ្រឹស្តសាសនានិកាយ​កាតូលិក​ ដែល​ចង់រួបរួម​ជា​មួយ​អៀរឡង់​នៅ​ជិត​ខាង​ និង​ក្រុម Unionists ​គោរព​គ្រឹស្តសាសនា​និកាយ​ Protestant ​ដែល​ចង់​ឋិត​ក្នុង​ចក្រភព​អង់គ្លេស។

អាទិភាព​កំពូល​របស់​លោក Biden ​ក្នុង​ទស្សនកិច្ច​បី​ថ្ងៃ​របស់​លោក​ដែល​នឹង​នាំ​លោក​ទៅកាន់​ផ្នែក​នានា​នៃ​កោះ​នេះ​មានរួម​រដ្ឋធានី Belfast ​នៃអៀរឡង់​ខាង​ជើង​ ក្រុង​ Dublin និងក្រុង Ballina ​ដែល​ជាកន្លែង​រស់​នៅ​របស់​ក្រុម​បុព្វ​ជនរបស់​លោក​ ដើម្បី​«ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថាកិច្ច​ព្រមព្រៀង​អៀរឡង់​និងកិច្ចព្រមព្រៀង ​Windsor​ នៅ​ឋិតថេរ​ត​ទៅទៀត‍»។ លោក​បានមាន​ប្រសាសន៍​ថា៖«ការ​ថែរក្សាឱ្យ​មាន​សន្តិភាព នេះ​ជា​អ្វី​ដែលសំខាន់​បំផុត‍»។

នេះជា​ការលើកទឹកចិត្ត​ធំ​មួយ។ សន្តិភាព​នោះ​ត្រូវ​បានធ្វើ​តេស្ត​ដោយ​ការបោះឆ្នោត Brexit ​កាល​ពី​ឆ្នាំ២០១៦ដោយ​ចក្រភព​អង់គ្លេស​ដែលចាកចេញពីសហភាព​អឺរ៉ុប​ ដោយ​នាំយក​អៀរឡង់​ខាង​ជើង​ទៅ​ជា​មួយ ​ហើយ​បន្សល់​ផ្នែក​សេសសល់​នៃ​កោះ​នេះ​ក្នុងសហភាព​អឺរ៉ុប។

ពួកមន្ត្រីសេតវិមាននិយាយថា​លោក Biden ​បាននាំ​យកការចេះដឹង​ច្រើន​ទសវត្សរ៍​មក​អនុវត្ត៕

XS
SM
MD
LG