ប្រទេសចិនបានដាក់ទណ្ឌកម្មបន្ថែមទៀតលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអា មេរិកលោកស្រី Hsiao Bi-khim ដោយហាមលោកស្រីនិងសមាជិកក្រុមគ្រួសាររបស់លោកស្រីមិនឱ្យចូលប្រទេសចិនដីគោក ទីក្រុងហុងកុងនិងក្រុងម៉ាកាវ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញព័ត៌មានរដ្ឋចិននៅថ្ងៃសុក្រនេះហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការដាក់ទណ្ឌកម្មដែលត្រូវបានប្រកាសដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនដីគោកក៏បានហាមប្រាមដល់បណ្តាអ្នកវិនិយោគិននិងក្រុមហ៊ុនផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងឯកអគ្គរដ្ឋទូតតៃវ៉ាន់រូបនេះ មិនឱ្យធ្វើសហប្រតិបត្តិការជាមួយអង្គការនិងបុគ្គលក្នុងប្រទេសចិនដីគោកនោះឡើយ។ ការដាក់បម្រាមនេះកើតមានក្រោយពីជំនួបរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយប្រធានរដ្ឋសភាសហ រដ្ឋអាមេរិក លោកKevin McCarthy នៅក្នុងដំណើរឈប់សំចតរបស់លោកស្រីក្នុងសហរដ្ឋអាមេរិកនៅសប្តាហ៍នេះមក។
កាលពីខែសីហាឆ្នាំមុន ក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធានរដ្ឋសភាអាមេរិក លោកស្រីNancy Pelosi ទៅកាន់កោះតៃវ៉ាន់នោះ ប្រទេសចិនបានដាក់ទណ្ឌកម្មមួយចំនួន ដែលរួមមានការហាមចូលទៅប្រទេចចិនដីគោកនូវមន្ត្រីនិងសមាជិកសភាតៃវ៉ាន់ចំនួន៧រូបដែលក្នុងនោះក៏រួមមានលោកស្រី Hsiao ផងដែរ ដែលចិនបានចោទប្រកាន់ថាជាអ្នកគាំទ្រខ្លាំងឱ្យមានឯករាជ្យពីប្រទេសចិន។ ការណ៍នេះបានធ្វើឱ្យតៃវ៉ាន់ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យនោះថ្កោលទោសយ៉ាងខ្លាំងដល់ទង្វើរបស់ចិន។
មន្ត្រីតៃវ៉ាន់ផ្សេងៗទៀត ដែលចិនហាមមិនឱ្យចូលក្នុងទឹកដីរបស់ខ្លួនដែរនោះ រួមមានរដ្ឋមន្ត្រីការបរ ទេសតៃវ៉ាន់លោកJoseph Wu អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់លោក Wellington Koo និងអ្នកនយោបាយមួយចំនួនទៀតទៀត មកពីគណ បក្សកំណែទម្រង់ប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចនៅកោះតៃវ៉ាន់៕
ប៉េកាំង —