ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​គាំទ្រ​ការ​ដាក់​ពន្ធនាគារ​ដល់​អ្នក​រិះគន់​លើ​ក្រុម​អ្នក​ប្រយុទ្ធ​ស្ម័គ្រចិត្ត​របស់​ខ្លួន


រូប​ឯកសារ៖ អ្នក​ធ្វើ​ទស្សនកិច្ច​​ថត​រូប​​នៅ​ខាង​ក្រៅ​អគារ​​សាខា​មជ្ឈមណ្ឌល PMC Wagner ​នៃ​ក្រុម​កងកម្លាំង​ប្រយុទ្ធ​ទាហាន​ស៊ីឈ្នួល​​​របស់​ក្រុម Wagner នៅ​ទី​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
រូប​ឯកសារ៖ អ្នក​ធ្វើ​ទស្សនកិច្ច​​ថត​រូប​​នៅ​ខាង​ក្រៅ​អគារ​​សាខា​មជ្ឈមណ្ឌល PMC Wagner ​នៃ​ក្រុម​កងកម្លាំង​ប្រយុទ្ធ​ទាហាន​ស៊ីឈ្នួល​​​របស់​ក្រុម Wagner នៅ​ទី​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

សមាជិក​រដ្ឋសភាប្រទេស​រុស្ស៊ីនៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​អនុម័ត​យល់ព្រម​លើ​ច្បាប់​មួយ​ដែល​អាច​ដាក់​ទោសលើ​អ្នក​រិះគន់​ចំពោះ​ទាហាន​ស៊ីឈ្នួលរបស់​ខ្លួន​ដែលក្នុង​នោះក៏​រួម​មាន​កងកម្លាំង​ប្រយុទ្ធ​របស់​ក្រុម Wagner ដែល​កំពុង​ប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ុយក្រែនផង​ដែរ ដោយ​ដាក់​ពន្ធនាគារ​អ្នក​ដែល​ហ៊ាន​រិះគន់​ទាំង​នោះ​រហូត​ដល់​១៥ឆ្នាំ។​ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ច្បាប់​ដែល​មាន​ការ​ដាក់​ទោស​ទណ្ឌ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងកម្លាំង​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​និយាយ​ថា​ ច្បាប់​នេះ​គឺដើម្បី​ដាក់​ទោស​ដល់​អ្នកការ​រិះគន់​ទៅ​លើ​សង្គ្រាមរស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ដូច​ជា​ក្រុម Wagner ជា​ដើម​ ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ពន្ធនាគារ​នានា​របស់​រុស្ស៊ី ហើយ​កំពុងដឹកនាំ​ប្រយុទ្ធឱ្យ​រុស្ស៊ីនៅ​ក្នុង​ទី​ក្រុង Bakhmut របស់​អ៊ុយក្រែន​កំពុងទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​រុស្ស៊ី។

ប្រធាន​រដ្ឋ​សភា​រុស្ស៊ី​លោក Vyacheslav Volodin និយាយ​ថា៖ ​«គំនិត​ផ្តួចផ្តើម​នៃ​ច្បាប់​ថ្មីនេះ​ គឺ​ការពារកងកម្លាំង​រុស្ស៊ី​គ្រប់រូប​ដែល​កំពុងប្រថុយ​ជីវិតរបស់​គេ​ដើម្បី​សន្តិសុខ​និង​ពលរដ្ឋ​រុស្ស៊ី​របស់​យើង»។

ភ្លាមៗ​ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជូន​កងកម្លាំងរុស្ស៊ី​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋាភិបាល​ក្រុង​មូស្គូចេញ​ការដាក់​គុក​រយៈ​ពេល​យូរ ចំពោះ​បុគ្គល​ណាដែល​ហ៊ាន​រិះគន់​លើ​កងកម្លាំង​រុស្ស៊ី​ឬ​ចែកចាយ​ព័ត៌មាន​មិន​ពិត​អំពី​រឿង​នេះ។

រដ្ឋសភា​រុស្ស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានគាំទ្រ​ការកែប្រែ​ច្បាប់​នេះដោយ​ដាក់ទោសទណ្ឌលើ​អ្នក​រិះគន់​ទាំង​ឡាយណា​ ចំពោះ​ការបង្កើត​អ្នក​ស្ម័គ្រចិត្តនិង​បុគ្គលដែល​កំពុង​ជួយ​ប្រយុទ្ធដល់​កងកម្លាំង​របស់​រុស្ស៊ី។

ច្បាប់​នេះ​ចែង​ថា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កងកម្លាំង​រុស្ស៊ី គឺ​ត្រូវជាប់​គុក​អតិប្បរមា​១៥ឆ្នាំ៕

XS
SM
MD
LG