បន្ទាប់ពីលោកដូណាល់ ត្រាំ Donald Trump បានចូលកាន់តំណែងជាប្រធានាធិបតីជាថ្មីម្តងទៀតរបស់សហរដ្ឋអាមេរិក អ្នកជំនាញនយោបាយអន្តរជាតិបានវាយតម្លៃថា ទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងមិនមានអ្វីផ្លាស់ប្តូរជាដុំកំភួន ខណៈលោក Trump មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ។
ប្រទេសកម្ពុជានៅមិនទាន់ទទួលបានការបន្តឡើងវិញនូវឋានៈអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដែលអ្នកជំនាញផ្នែកពាណិជ្ជកម្មថា មានប្រយោជន៍ច្រើនដល់ការប្រកួតប្រជែងរបស់កម្ពុជា។
បន្ទាប់ពីឃុំខ្លួនបានមួយរយៈដោយសារតែការរិះគន់គម្រោង CLV-DTA ដ៏ចម្រូងចម្រាសនោះ មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោមហេតុផលមួយចំនួនដូចជាការដកខ្លួនរបស់កម្ពុជាពីគម្រោងអភិវឌ្ឍន៍ត្រីភាគីមួយនេះ។
ដំណឹងនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO នេះបង្កឲ្យអង្គការនេះ បង្ហាញការសោកស្តាយ ខណៈអ្នកតាមដានមួយចំនួននៅកម្ពុជាបង្ហាញការភ្ញាក់ផ្អើល ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
ប្រជាពលរដ្ឋ និងអ្នកតាមដានជំរុញឲ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធបន្តកំណត់តម្លៃផលដំណាំរបស់កសិករឲ្យបានសមរម្យ ចៀសវាងការខាតបង់ និងការក្រោកតវ៉ារបស់កសិករ។
ទោះបីជាលោក Trump ត្រូវអ្នកវិភាគនយោបាយមើលឃើញថា នឹងផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច ក៏អ្នកឃ្លាំមើលមួយចំនួននៅកម្ពុជាមានសុទិដិ្ឋនិយមថា ប្រធានាធិបតីទី៤៧របស់អាមេរិករូបនេះ នឹងគិតគូរផងដែរលើការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ដូណាល់ ត្រាំ (Donald J. Trump) នឹងចូលស្បថកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលជាអាណត្តិទី២របស់លោក។ នៅក្នុងថ្ងៃចូលកាន់តំណែងរបស់លោកនឹងមានមន្ត្រីជាន់ខ្ពស់នានាពីប្រទេសមហាអំណាចផ្សេងៗចូលរួមព្រមទាំងចិនផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃព្រហស្បតិ៍ បានចេញរបាយការណ៍ថ្មីមួយដោយលើកឡើងពីការបន្តកើនឡើងនៃការគាបសង្កត់សិទ្ធិមនុស្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់តំណែងបានជាង១ឆ្នាំ។
ការជំរុញរបស់ចិនសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងទៅលើការគំរាមកំហែងដែលកើនឡើងនៅក្នុងការបោកបញ្ឆោតតាមទូរគមនាគមន៍ និងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍។
សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃពុធបានចេញរបាយការណ៍ថ្មីមួយពាក់ព័ន្ធនឹងការឃ្លាំមើលសវនាការនៅក្នុងឆ្នាំ២០២៤។ របាយការណ៍បានរកឃើញភាពមិនប្រក្រតីមួយចំនួនរបស់តុលាការ ដោយជំរុញឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើល។
មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។
បន្ទាប់ពីវាយប្រហារជាបន្តបន្ទាប់មកលើថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថានៅពីក្រោយនៃក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ អតីតអ្នកឧកញ៉ា លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែននៃប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។
ព័ត៌មានផ្សេងទៀត
No media source currently available