លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី យល់ឃើញថា ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់នីតិរដ្ឋនិងលំហប្រជាធិបតេយ្យក្នុងប្រទេស គឺគ្រាន់តែជា«ភាសាការទូត»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេនៅថ្ងៃចន្ទថា អំពើពុករលួយដែលសង្ស័យថាប្រព្រឹត្តឡើងដោយមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវទាំងពីររូបបានកើតឡើងអំឡុងឆ្នាំ ២០២៣ និង ២០២៤។
បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ ២០២៤ អាជ្ញាធរបានរឹបអូសគ្រឿងញៀនបានចំនួនជិត ១៥តោន និងឃាត់ខ្លួនមនុស្សចំនួនជាង ២ម៉ឺន ៦ពាន់នាក់ ដែលមានទាំងពលរដ្ឋខ្មែរនិងជនបរទេស។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេថា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការនៅថ្ងៃខាងមុខ។
អ្នកស្រី ឈិត កណិកា ទីប្រឹក្សានិងជាអ្នកបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល លើកឡើងថា បញ្ញាសិប្បនិមិ្មតក៏នាំមកនូវគុណវិបត្តិជាច្រើនដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ តាមរយៈការកើនឡើងនូវការចែកចាយព័ត៌មានមិនពិត ការបន្លំអត្តសញ្ញាណ ការបន្លំរូបភាព សំឡេង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ រយៈពេលពេញមួយឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ១ លាននាក់ (១.០២៣.៦៨៨នាក់) បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺកើនឡើងជាង ២៨% បើធៀបនឹងឆ្នាំ ២០២៣ មានតែប្រមាណ ៨០ ម៉ឺននាក់ (៧៩៨.០៦៩នាក់) តែប៉ុណ្ណោះ។
គណៈប្រតិភូសិក្សាស្រាវជ្រាវគណបក្សប្រជាជនកម្ពុជាចំនួន ៣០ រូប ដែលដឹកនាំដោយអ្នកស្រី ខា ឡេង សមាជិកាគណៈកម្មាធិការកណ្តាលនិងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានទៅកាន់ទីក្រុងឆុងឈីងនិងខេត្តយូណាន ក្នុងដំណើរទស្សនកិច្ចរយៈពេល ៨ ថ្ងៃ។
បន្ទាប់ពីមានការផ្តន្ទាទោសលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ ហើយដកសិទ្ធិមិនឲ្យបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាដើមនោះ គណបក្សកម្លាំងជាតិ នឹងគ្រោងរៀបចំសមាជជ្រើសរើសប្រធានបក្សសាជាថ្មី ខណៈក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកន្លងទៅ។
អ្នកជំនាញក្នុងវិស័យសារព័ត៌មាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន យល់ឃើញថា មានការរឹតត្បិតលើលម្ហសេរីភាពសារព័ត៌មាន ខណៈកម្ពុជាមិនទាន់មានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ហើយអ្នកកាសែតខ្លះនៅបន្តរងការបឹ្តងផ្តល់ និងការចាប់ខ្លួនដាក់ពន្ធនាគារ។
ឆ្នាំ២០២៤ ជារយៈពេលដែលរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញការងារក្នុងស្មារតីនៃការកែទម្រង់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច គ្រាដែលការរឹតត្បិតសេរីភាពនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានផ្តល់ការអត្ថាធិប្បាយក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា»។
ស្ត្រីហ្វីលីពីនដែលមានគភ៌ ១០ នាក់និង ៣ នាក់ទៀតដែលមានទារកបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ក្នុងពេល ៣ ថ្ងៃក្រោយមកបន្ទាប់ពីត្រូវបានព្រះមហាក្សត្រខ្មែរព្រះរាជទានលើកលែងទោសឲ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available