បន្ទាប់ពីមានការផ្តន្ទាទោសលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ ហើយដកសិទ្ធិមិនឲ្យបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាដើមនោះ គណបក្សកម្លាំងជាតិ នឹងគ្រោងរៀបចំសមាជជ្រើសរើសប្រធានបក្សសាជាថ្មី ខណៈក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកន្លងទៅ។
អ្នកជំនាញក្នុងវិស័យសារព័ត៌មាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន យល់ឃើញថា មានការរឹតត្បិតលើលម្ហសេរីភាពសារព័ត៌មាន ខណៈកម្ពុជាមិនទាន់មានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ហើយអ្នកកាសែតខ្លះនៅបន្តរងការបឹ្តងផ្តល់ និងការចាប់ខ្លួនដាក់ពន្ធនាគារ។
ឆ្នាំ២០២៤ ជារយៈពេលដែលរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញការងារក្នុងស្មារតីនៃការកែទម្រង់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច គ្រាដែលការរឹតត្បិតសេរីភាពនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានផ្តល់ការអត្ថាធិប្បាយក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា»។
ស្ត្រីហ្វីលីពីនដែលមានគភ៌ ១០ នាក់និង ៣ នាក់ទៀតដែលមានទារកបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ក្នុងពេល ៣ ថ្ងៃក្រោយមកបន្ទាប់ពីត្រូវបានព្រះមហាក្សត្រខ្មែរព្រះរាជទានលើកលែងទោសឲ្យ។
លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់និងសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management ថ្លែងថា៖ «កិច្ចការរបស់គាត់ក្រោយការកាន់តំណែងជាប្រធានាធិបតីតាមរយៈមជ្ឈមណ្ឌល Carter បានលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់គាត់ ជាអ្នកតស៊ូមតិសាកលសម្រាប់សន្តិភាព ប្រជាធិបតេយ្យ និងសុខភាពសាធារណៈ»។
ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ក៏ជំរុញឲ្យមានការផ្តន្ទាទោសលើមន្ត្រីនគរបាលឲ្យបានតឹងរ៉ឹងផងដែរ។ លោកបន្ថែមថា ករណីនេះគឺជាការសម្រេចចិត្តដោយបំពានច្បាប់ ព្រោះភាគីដែលសមត្ថកិច្ចដាក់ការសង្ស័យមិនបានផ្ទុះអាវុធនោះឡើយ។
លោក Jon Hartough អ្នកសម្របសម្រួលកិច្ចការតំបន់អាស៊ីអាគ្នេយ៍ទទួលបន្ទុកផ្នែកនេសាទនៃសហព័ន្ធដឹកជញ្ជូនអន្តរជាតិ បានឲ្យដឹងថា ការឃាត់ទុកកប៉ាល់បានកើតឡើងកាលពីថ្ងៃទី២១ និង២២ ខែធ្នូ បន្ទាប់ពីកប៉ាល់នោះចូលនេសាទដោយខុសច្បាប់ នៅដែនទឹកកម្ពុជា។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើការនាំចេញទៅអាមេរិកនិងអឺរ៉ុបស្មើនឹងប្រមាណ ៥០% នៃការនាំចេញសរុបរបស់កម្ពុជា។
លោក ជូង ជូងី មេធាវីការពារក្តីរបស់លោក ស៊ុន ចន្ធី ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការផ្តន្ទាទោសនាពេលថ្មីៗនេះមានសភាពធ្ងន់ធ្ងរចំពោះកូនក្តី ដែលបានត្រឹមតែបញ្ចេញមតិក្នុងន័យស្ថាបនា នៅពេលលោកបានជួបអ្នកគាំទ្រនៅប្រទេសជប៉ុន។
របាយការណ៍ស្រាវជ្រាវមួយរបស់សមាគមអង្គការធាងត្នោតរកឃើញថា នៅរាជធានីភ្នំពេញ បញ្ហាប្រឈមនៃការចោលសំរាមសំណល់រឹង ដោយអនុវត្តការទុកដាក់សំរាមមិនត្រឹមត្រូវគ្មានការញែកសំរាម ពេលវេលាបញ្ចេញចោលមិនត្រឹមត្រូវ និងការប្រមូលមិនទៀងទាត់ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសទីតាំងលំនៅដ្ឋានក្រីក្រ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៤ ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីការបណ្តេញចេញនោះ ក៏មានជនជាតិដើមភាគតិចផងដែរ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគេនៅតំបន់អង្គរ។
ព័ត៌មានផ្សេងទៀត
No media source currently available