បើតាមសារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយថា មានជនជាតិខ្មែរម្នាក់ដែលត្រូវបានប៉ូលិសថៃសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។
លោកវេជ្ជបណ្ឌិត មុំ គង់ ជំរុញឱ្យក្រសួងពាក់ព័ន្ធដំឡើងពន្ធអាករលើភេសជ្ជៈដែលមានជាតិស្ករ និងកាត់បន្ថយការផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈផ្អែម ក្រៅពីការអប់រំណែនាំ និងការធ្វើលំហាត់ប្រាណ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃពុធថា ករណីជនបរទេសទាំង ៥៧ នាក់ នៅកាស៊ីណូអូរស្មាច់រីសតនេះ គឺជាវិវាទការងារ ដូច្នេះជាសមត្ថកិច្ចរបស់ក្រសួងការងារ។
បើតាមការចុះផ្សាយរបស់កាសែត The Nation ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាអតីតមន្ត្រីកងទ័ពជើងទឹកភូមិន្ទថៃ (ទាហ៊ានម៉ារីនថៃ) ហើយសមត្ថកិច្ចថៃកំពុងតាមចាប់ខ្លួន។
អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាត្រូវបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញដោយខ្មាន់កាំភ្លើងម្នាក់ដែលជិះម៉ូតូ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមក្រសួងអប់រំ កម្មវិធីប្រកួតប្រជែងនេះប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៥ ដោយនឹងមានជាវគ្គបណ្តុះបណ្តាលអនឡាញលើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាពរយៈពេល ១២ សប្តាហ៍ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥។
លោក ចំរើន ណេតធាវីសំរេច ស្នងការរងខេត្តឧត្តរមាន ប្រាប់វីអូអេនៅថ្ងៃអង្គារថា សមត្ថកិច្ចកំពុងសួរនាំជនបរទេស ៥៧នាក់ដែលភាគច្រើនជាជនជាតិប៉ាគីស្ថានទាំងនោះ អំពីមូលហេតុនៃការរត់ចេញពីអគារកាស៊ីណូនោះ។ លោកសុំមិនទាន់បញ្ជាក់ពីមូលហេតុ ដោយប្រាប់ឲ្យចាំការសួរនាំចប់។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី យល់ឃើញថា ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់នីតិរដ្ឋនិងលំហប្រជាធិបតេយ្យក្នុងប្រទេស គឺគ្រាន់តែជា«ភាសាការទូត»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេនៅថ្ងៃចន្ទថា អំពើពុករលួយដែលសង្ស័យថាប្រព្រឹត្តឡើងដោយមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវទាំងពីររូបបានកើតឡើងអំឡុងឆ្នាំ ២០២៣ និង ២០២៤។
បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ ២០២៤ អាជ្ញាធរបានរឹបអូសគ្រឿងញៀនបានចំនួនជិត ១៥តោន និងឃាត់ខ្លួនមនុស្សចំនួនជាង ២ម៉ឺន ៦ពាន់នាក់ ដែលមានទាំងពលរដ្ឋខ្មែរនិងជនបរទេស។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេថា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការនៅថ្ងៃខាងមុខ។
អ្នកស្រី ឈិត កណិកា ទីប្រឹក្សានិងជាអ្នកបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល លើកឡើងថា បញ្ញាសិប្បនិមិ្មតក៏នាំមកនូវគុណវិបត្តិជាច្រើនដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ តាមរយៈការកើនឡើងនូវការចែកចាយព័ត៌មានមិនពិត ការបន្លំអត្តសញ្ញាណ ការបន្លំរូបភាព សំឡេង។
ព័ត៌មានផ្សេងទៀត
No media source currently available