បន្ទាប់ពីវាយប្រហារជាបន្តបន្ទាប់មកលើថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថានៅពីក្រោយនៃក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ អតីតអ្នកឧកញ៉ា លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែននៃប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។
បុគ្គលដែលត្រូវបានតុលាការថៃចេញដីកាឱ្យចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនខ្មែរនៅទីក្រុងបាងកកនោះ ត្រូវបានបង្ហាញអត្តសញ្ញាណថាឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថា ជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថាតម្លៃបច្ចុប្បន្នទាប។ រដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា កន្លងទៅ ក្រសួងធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋដាំស្រូវក្រអូប ជាជាងស្រូវដែលពឹងផ្អែកលើទីផ្សារវៀតណាម។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាលបានបញ្ចេញគម្រោងវិនិយោគសម្រាប់ឆ្នាំ២០២៤កន្លងទៅ ដោយថាបានបំបែកកំណត់ត្រានៃការវិនិយោគប្រចាំឆ្នាំ ដោយបានអនុម័តគម្រោងចំនួន៤១៤ ដែលមានទុនសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក។
ជនដៃដល់ដែលជាជនជាតិថៃត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនខ្លួនទៅប្រទេសថៃវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនក្នុងខេត្តបាត់ដំបង នៅគ្រាលោកគេចខ្លួន ក្រោយពីការបាញ់សម្លាប់។ ជនដៃដល់បានបដិសេធមិនប្រាប់ថា
ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅលើផ្លូវ៦០ម៉ែត្រ អាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃអាទិត្យបានចុះត្រួតពិនិត្យ ហើយដាក់ចេញវិធានការបន្ថែម ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ អ្នកតាមដានជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង។
បើទោះជនដៃដល់បដិសេធមិនប្រាប់ថា អ្នកណាបញ្ជាពីក្រោយក្តី តែជននេះបានសារភាពអំពីការបាញ់សម្លាប់លោក លិម គិមយ៉ា ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង។
កម្មវិធីនេះធ្វើឡើងពីថ្ងៃទី១០ ដល់ទី១២ ខែមករា ឆ្នាំ២០២៥ ដោយមានយុវជនប្រមាណជា១២៥នាក់មកពីទូទាំងប្រទេសក្នុងតំបន់អាស៊ាន ដែលរួមមានទាំងប្រទេសទីម័រខាងកើតផង ដើម្បីប្រមូលផ្តុំ និងផ្លាស់ប្តូរយោបល់។
ខណៈរដូវប្រមូលផលស្រូវប្រាំងចូលមកដល់ កសិករមួយចំនួនបានត្អូញត្អែរពីការធ្លាក់តម្លៃស្រូវនិងស្នើឱ្យក្រសួងកសិកម្មធ្វើអន្តរាគមន៍ដំឡើងតម្លៃស្រូវចាប់ពី១.០០០ក្នុង១គីឡូក្រាមឡើងទៅ ដើម្បីអាចឆ្លើយតបទៅនឹងការចំណាយលើការថែទាំ ដាក់ជីរ បូមទឹក និងជួលម៉ាស៊ីនច្រូត។
អ្នកតាមដានបានជំរុញឱ្យរដ្ឋាភិបាលរិះរកមធ្យោបាយពង្រឹងយុត្តិធម៌សង្គម ខណៈដែលពួកគេអះអាងថា ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដោយសារតែអំពើពុករលួយ បក្ខពួកនិយម ផ្នត់គំនិតសង្គម និងស្ថានភាពនយោបាយជាដើម។
បើតាមសារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយថា មានជនជាតិខ្មែរម្នាក់ដែលត្រូវបានប៉ូលិសថៃសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។
លោកវេជ្ជបណ្ឌិត មុំ គង់ ជំរុញឱ្យក្រសួងពាក់ព័ន្ធដំឡើងពន្ធអាករលើភេសជ្ជៈដែលមានជាតិស្ករ និងកាត់បន្ថយការផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈផ្អែម ក្រៅពីការអប់រំណែនាំ និងការធ្វើលំហាត់ប្រាណ។
ព័ត៌មានផ្សេងទៀត
No media source currently available