លោក Biden បានថ្លែងនៅសេតវិមានថា ការដួលរលំរបបគ្រប់គ្រងបែបកណ្តាប់ដៃដែករាប់ទសវត្សរ៍របស់គ្រួសារត្រកូល Assad គឺជា «ឱកាសដ៏ល្អបំផុតក្នុងមួយជំនាន់សម្រាប់ប្រជាជនស៊ីរីបង្កើតជោគវាសនាដោយខ្លួនឯង»។
ពួកអ្នករស់នៅទីក្រុងដាម៉ាសកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមបះបោរដែលវាយដណ្តើមយកស៊ីរីយ៉ាងឆាប់រហ័ស ដោយបានទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចេញពីតំណែង ហើយលោកបានភៀសខ្លួនចេញទៅទីក្រុងមូស្គូកាលពីចុងសប្តាហ៍ ដែលជាការបញ្ចប់ការដឹកនាំកន្លះសតវត្សរ៍ដោយក្រុមគ្រួសាររបស់លោក។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump និងអ្នកស្រី Jill Biden ភរិយាលោកប្រធានាធិបតី Joe Biden ចូលរួមជាមួយប្រមុខរដ្ឋរាប់សិបនាក់ទៀតដើម្បីចូលរួមពិធីនៃការបើកឡើងវិញនូវព្រះវិហារ Notre Dame កាលពីចុងសប្តាហ៍នេះ ៥ឆ្នាំបន្ទាប់ពីព្រះវិហារដ៏អស្ចារ្សនៅក្រុងប៉ារីសនេះបានគេចផុតដ៏ផផិតផផើយពីការបំផ្លាញដោយអគ្គិភ័យ។
បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលស៊ីរី ជនស៊ីវិលមួយចំនួនបាននិយាយថា ពួកគេសង្ឃឹមថា ជ័យជម្នះរបស់ពួកបះបោរនឹងនាំមកនូវសេរីភាព និងវិបុលភាព។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគព្រមានថា ភាពប្រាកដប្រជានៅវែងឆ្ងាយ ក្នុងពេលមានចលាចលភូមិសាស្ត្រនយោបាយនេះ។
Bluesky ដែលជាបណ្ដាញសង្គមបែបចែកចាយព័ត៌មាន ថ្មីៗនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបានអ្នកប្រើប្រាស់ជាង ២២ លាននាក់។ ការកើនឡើងនេះគឺដោយសារតែអ្នកប្រើប្រាស់ចាកចេញពីបណ្ដាញសង្គម X ព្រោះតែការមិនពេញចិត្តរបស់ពួកគេចំពោះការផ្លាស់ប្តូរ ក្រោមកម្មសិទ្ធិរបស់លោក Elon Musk។
ទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងទាំងលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump សុទ្ធតែមានប្រតិកម្មកាលពីថ្ងៃអាទិត្យទៅលើការដួលរលំនៃរបបលោក Bashar al-Assad នៅស៊ីរី។
បរាជ័យរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការនាំពួកគេមកផ្ទះវិញធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្គមអ៊ីស្រាអែល។
បណ្តាប្រទេសនៅតំបន់កោះប៉ាស៊ីហ្វិកកំពុងតវ៉ានៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីអំពាវនាវឱ្យមានអនុសាសន៍តុលាការទៅលើកាតព្វកិច្ចតាមផ្លូវច្បាប់របស់ប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងសង្ឃឹមថា មានកំណើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ជាពិសេសនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឥឡូវនេះហាក់ដូចជាទីប្រឹក្សាកំពូលម្នាក់របស់លោក Trump។
លោកប្រធានាធិបតី Joe Biden បានលើកលែងទោសកូនប្រុសលោក គឺលោក Hunter Biden នៅថ្ងៃទី ១ ខែធ្នូ ដោយបញ្ចប់រឿងនយោបាយដែលបានបំបែកបំបាក់សមាជិកសភាអាមេរិកជាច្រើនឆ្នាំ។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអង្គារ លោក Yoon បានបង្ហាញពីភាពត្រឹមត្រូវនៃក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ដោយលើកឡើងពីតម្រូវការដើម្បីលុបបំបាត់ «កងកម្លាំងប្រឆាំងរដ្ឋ» និង «ការពារសណ្តាប់ធ្នាប់ប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ»៕
អង្គការដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះបានផ្សាយរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនសន្និដ្ឋានថា អ៊ីស្រាអែលនិងយោធាអ៊ីស្រាអែលបានរំលោភបំពានលើអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។
លោក Lavrov បានចាកចេញពីកិច្ចប្រជុំ មុនពេលជាជាងរង់ចាំស្តាប់ការឆ្លើយតបពីលោក Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងវាគ្មិនផ្សេងទៀត។
ឥណ្ឌូណេស៊ីកំពុងរៀបចំសាងសង់រដ្ឋធានីថ្មីមួយ តម្លៃ ៣២ ពាន់លានដុល្លារ នៅកោះ Borneo។ ប៉ុន្តែការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយនេះកំពុងបង្កការព្រួយបារម្ភនៅក្នុងចំណោមសហគមន៍ក្នុងស្រុកមួយចំនួន ដែលកំពុងប្រឈមនឹងការបាត់បង់ទីលំនៅដោយសារការសាងសង់។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថា លោកគ្រោងនឹងតែងតាំងលោក Robert F. Kennedy Jr. ឱ្យដឹកនាំក្រសួងសុខាភិបាលសហរដ្ឋអាមេរិក។ លោក Kennedy មិនយល់ស្របជាមួយនឹងសហគមន៍អ្នកវិទ្យាសាស្ត្រទៅលើរឿងជាច្រើនដោយរួមមានទាំងវ៉ាក់សាំងនិងជំងឺអេដស៍ផងដែរ។
មន្ត្រីប្រទេសកេនយ៉ា បានអះអាងថា ប្រទេសកេនយ៉ាជាជម្រកសុវត្ថិភាព នៅពេលដែលមានការចាប់ពង្រត់ដោយអាជ្ញាធររដ្ឋកាន់តែកើនឡើងខ្លាំង។ តែនេះជាការអះអាងមិនពិតទេ។ ក្នុងកម្មវិធី Polygraph Fact Check ឬ«ផ្ទៀងផ្ទាត់ការណ៍ពិត»របស់ VOA អ្នកស្រី Priscilla Mines រាយការណ៍រឿងនេះឲ្យវីអូអេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយផ្ទាល់កាលពីថ្ងៃពុធ នៅឯគម្រោងផ្លូវដែកដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិក។ ការណ៍ នេះបង្ហាញការបញ្ចូលគ្នានូវសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនរបស់លោកចំពោះផ្លូវដែក
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែលនិងក្រុម Hezbollah ក្នុងប្រទេសលីបង់«នៅបន្តមានសុពលភាព» ទោះបីជាភាគីសង្រ្គាមបានបន្តកំណត់គោលដៅដាក់គ្នាទៅវិញទៅមកម្តងហើយម្តងទៀតជាមួយនឹងការវាយប្រហារថ្មីៗក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ។
ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អំពីច្បាប់អាជ្ញាសឹកបានបង្កប្រតិកម្មខ្លាំងកាលពីថ្ងៃពុធ ខណៈដែលសមាជិកសភាបានរៀបចំដើម្បីចាប់ផ្តើមដំណើរការប្តឹងទម្លាក់លោកពីតំណែង ហើយសហជីពកម្មករដ៏ធំបំផុតមួយរបស់ប្រទេសនេះបានចាប់ផ្តើមធ្វើកូដកម្មគ្មានកាលកំណត់ដោយទាមទារឱ្យលោកលាលែងពីតំណែង។
ក្រុមប្រឆាំងរុស្ស៊ីដែលកំពុងនិរទេសខ្លួនកំពុងរៀបចំយុទ្ធសាស្ត្ររួម ខណៈរង់ចាំប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ធ្វើតាមការសន្យាក្នុងយុទ្ធនាការរបស់គាត់ថា បញ្ចប់សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin ជាមួយអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត