ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក​​ថ្លឹងថ្លែង​កិច្ចព្រមព្រៀង​រ៉ែ​ដ៏​សំខាន់


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Scott Bessent នៅទីក្រុងកៀវ។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Scott Bessent នៅទីក្រុងកៀវ។

អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​កិច្ចព្រមព្រៀង​រ៉ែ​ដ៏​សំខាន់​មួយ​នៅឯ​សន្និសីទ​សន្តិសុខ​ក្រុង Munich នៅ​សប្តាហ៍​នេះ។ នេះ​បើ​តាម​ពួក​មន្ត្រី​មកពី​ប្រទេស​ទាំង២។

បន្ទាប់​ពី​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Scott Bessent បាន​ពណ៌នាកិច្ចព្រមព្រៀង​ដែល​ស្នើ​ឡើង​នោះ​ថា​ជា«ខែល​ការពារ​សន្តិសុខ​រយៈពេល​វែង»ដ៏​ខ្លាំង​មួយ​សម្រាប់​អ៊ុយក្រែន​នៅ​ពេល​ដែល​សង្គ្រាម​របស់​ខ្លួន​ជាមួយ​រុស្ស៊ីដល់​ទី​បញ្ចប់។

លោក​ប្រធានាធិបតី Zelenskyy បាន​បញ្ជាក់​ថា​អ៊ុយក្រែន​បាន​ទទួល​សេចក្តី​ព្រៀងកិច្ចព្រម​ព្រៀង​លើក​ដំបូងហើយ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​ផ្តាច់​ព្រាត់​អាច​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Munich។ អ៊ុយក្រែន​មាន​បំណង​ទទួល​បាន​ការបន្ត​ការជួយ​ឧបត្ថម្ភ​របស់​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​ខ្លួន​ព្យាយាម​ងើបឈរ​ដ៏​ខ្លាំង​ប្រឆាំង​នឹង​ការឈ្លាន​ពានរបស់​រុស្ស៊ី​កំពុង​បន្ត​កើត​ឡើង។

ក្នុង​ខណៈ​នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ថ្លែង​ថា​បំណង​របស់​លោកធ្វើកិច្ចព្រមព្រៀង​សម្រាប់​ធនធាន​រ៉ែ​កម្រ​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការដោះដូរ​ការបន្ត​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​នៃ​ការខំប្រឹងប្រែងធ្វើ​សង្គ្រាម​របស់​អ៊ុយក្រែន។

លោក​ប្រធានាធិបតី Trump បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox News នៅ​ក្នុង​កិច្ច សម្ភាសន៍​មួយ​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា«ខ្ញុំ​បាន​ប្រាប់​អ៊ុយក្រែន​ថា​ខ្ញុំ​ចង់​បាន​រ៉ែ​កម្រ​ដែល​មាន​តម្លៃ៥រយ​ពាន់​លាន​ដុល្លារ»។

ការប្រកួត​ប្រជែង​សាកលលោក​សម្រាប់​វត្ថុធាតុ​ដើម​ដ៏​សំខាន់​នេះ​ជា​ការសំខាន់​សម្រាប់​ឧស្សាហកម្ម​បាន​រីកកាន់តែ​ធំ​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ ធនធាន​សំខាន់ៗ​រួមមាន​អ៊ុយរ៉ានីញ៉ូម ទីតានីញ៉ូម លីចូម ធ្យូងថ្ម នីកែល​និង​អាលុយមីញ៉ូម​ក៏ដូចជា​រ៉ែ​កម្រ​ដែល​ប្រើប្រាស់សម្រាប់​ឧបករណ៍​បច្ចេកវិទ្យា​ជាន់​ខ្ពស់។

នៅពេល​បច្ចុប្បន្ន​នេះ ចិន​ជា​អ្នក​ផ្គត់ផ្គង់កំពូល​នៃរ៉ែ​កម្រ​របស់​ពិភពលោក។ នេះ​បើ​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ពេល​ថ្មីៗនេះ។ ចិន​ផ្គត់ផ្គង់​ប្រហែល​៤០ភាគរយ​នៃ​តម្រូវការ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ធនធាន​ទាំង​នោះ។ ប្រទេស​ផ្គត់ផ្គង់​សំខាន់ៗផ្សេង​ទៀត​រួមមាន​អូស្ត្រាលី អាហ្វ្រិក​ខាង​ត្បូង កាណាដា​និង​ប្រេស៊ីល៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG