ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rubio ថា​អាមេរិក​ស្វែងរក​«ភាពត្រឹមត្រូវ​និង​ចីរភាព»​ដើម្បី​បញ្ចប់​សង្គ្រាមរុស្ស៉ី​ ​​នៅ​អ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio (កណ្តាល) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz (ស្តាំ) និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ត្រូវបានគេឃើញក្នុងបទសម្ភាសន៍មួយបន្ទាប់ពីជួបជាមួយមន្ត្រីរុស្ស៊ី ក្នុងទីក្រុង Riyadh ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio (កណ្តាល) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz (ស្តាំ) និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ត្រូវបានគេឃើញក្នុងបទសម្ភាសន៍មួយបន្ទាប់ពីជួបជាមួយមន្ត្រីរុស្ស៊ី ក្នុងទីក្រុង Riyadh ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubioបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ឆ្ពោះ​ទៅកាន់​ដំណោះ​ស្រាយ​ប្រកប​ដោយ​

​«ភាព​ត្រឹមត្រូវ»​និង«ចីរភាព»ដើម្បី​បញ្ចប់​សង្គ្រាម៣ឆ្នាំ​របស់​រុស្ស៊ី​លើ​ទឹកដី​ប្រទេស​អ៊ុយក្រែន ក៏ប៉ុន្តែ គឺ​ថា​ទាំង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​ក្រុងកៀវ​នឹង​ត្រូវ​ធ្វើ​សម្បទាន​ដើម្បី​សម្រេច​បាន​សន្តិភាព​នេះ។

លោក Rubio បាន​ធ្វើ​ការវាយ​តម្លៃ​របស់​លោក​បន្ទាប់ពី​លោក​និង​មន្ត្រី​សំខាន់ៗផ្សេង​ទៀត​បាន​ជួប​អស់​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត​ជាមួយ​រដ្ឋមន្ត្រី​រុស្ស៊ី​លោក Sergei Lavrovនិង​ពួក​ជំនួយការ​របស់​លោក​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​លើក​ទី១​ឆ្ពោះ​ទៅកាន់​ការ​បញ្ចប់​សង្គ្រាម​ហើយ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែល​មាន​ភាពតានតឺង។

លោក Rubio បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថាថ្វីបើ​ មិន​មាន​មន្ត្រី​អ៊ុយក្រែន​ឬ អឺរ៉ុប​បាន​ស្ថិត​នៅ​ឯ​តុ​សម្រាប់​ការចរចា​នោះ​ក៏ដោយ​តែ«គោលដៅ​គឺ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​ភាព​ត្រឹមត្រូវ​ ស្ថិតស្ថេរ​ ចីរភាព​និង​អាច​ទទួល​យក​បាន​គ្រប់​ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​»។

លោក Rubio បាន​ប្រសាសន៍​ទៀត​ថា​លោក​ជឿ​ថារដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​ឆន្ទៈ​ចូល​រួម​ក្នុង«ដំណើរការ​ដ៏​ហ្មត់ចត់​នេះ»ដើម្បី​បញ្ចប់​សង្គ្រាមដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​ដោយ​ការឈ្លានពាន​ពេញ​ទំហឹង​លើ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កាលពី​៣ឆ្នាំ​មុន​នៅ​សប្តាហ៍​ក្រោយ​នេះ។

ទាហាន​រុស្ស៊ី​និង​អ៊ុយក្រែន​រាប់​ម៉ឺន​នាក់​ រួមជា​មួយ​ជន​ស៊ីវិលបាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា ​ដែលជា​ជម្លោះ​ដ៏​អាក្រក់​បំផុត​នៅ​អឺរ៉ុប​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី២មក៕

XS
SM
MD
LG