ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​មេដឹកនាំ​ឥណ្ឌា​ដើម្បី​ជំរុញ​ការលក់​ប្រព័ន្ធ​ការពារ​ប្រទេស​និង​ថាមពល​អាមេរិក


ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ​នៅ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ២០២៥។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ​នៅ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នៅឯសេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ទីកន្លែង​ដែលពួក​មន្ត្រី​អាមេរិក​និយាយ​ថា​លោក នឹង​ស្វះស្វែង​ដើម្បី​បង្កើន​ការលក់​ប្រព័ន្ធ​ការពារ​ប្រទេស​និង​ថាមពល​និងបន្ត​ពង្រឹង​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ជាមួយ​ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​នៅពេល​ចិន​បញ្ចេញ​សាច់ដុំ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

មន្ត្រី​រដ្ឋបាល​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា«យើង នឹង​មាន​គោល​បំណង​ស្ថាបនាការលក់​ប្រព័ន្ធ​ការពារទៅ​ឱ្យ​ឥណ្ឌា​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថាពួកគេ​នឹង​ផ្តល់​អាទិភាព​លើ​ការប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក»។

លោក​បាន​និយាយ​ទៀត​ថា«លោក​ប្រធានាធិបតី​ក៏​បាន​ផ្តោតលើ​ការបញ្ចេញ​ថាមពលអាមេរិក​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ៗ​របស់​ពិភពលោក​ហើយ​នឹងចាត់ទុក​ឥណ្ឌា​ជា​ប្រទេស​នាំ​ចូល​ធនធាន​ធម្មជាតិ​សំខាន់​ៗរបស់​សហរដ្ឋ​អាមេរិកដើម្បី​ផ្តល់​ថាមពល​ដល់​សេដ្ឋកិច្ច​របស់​ពួកគេ។ មេដឹកនាំ​ទាំង២ នឹង​ពិភាក្សា​ថា​តើ​យើង​អាច​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​យើង​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ឱនភាព​ពាណិជ្ជកម្ម​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាពត្រឹមត្រូវ​យ៉ាង​ដូច​ម្តេច»។

លោក Modi បាន​និយាយ​នៅ​លើ​ប្រព័ន្ធ X ថា​លោក«រំពឹង​នឹង​ជួប​ជាមួយ​លោក​ប្រធានា​ធិបតី Donald Trump និង​ស្ថាបនា​ដៃគូ​យុត្តិសាស្ត្រ​សាកល​គ្រប់ជ្រុង​ជ្រោយ​រវាងឥណ្ឌា​និង​សហរដ្ឋ​អាមេរិក។ ប្រទេស​របស់​យើង នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពល​រដ្ឋ​យើង​និង​ដើម្បី​អនាគត​ប្រសើរ​មួយ​សម្រាប់​ផែនដី​របស់​យើង»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG