ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជើង​ហោះហើរ​សហរដ្ឋ​អាមេរិក​ដែល​ដឹកជញ្ជូន​ជន​ចំណាកស្រុក​ខុសច្បាប់​​ឥណ្ឌា ចុះចត​ក្នុង​រដ្ឋ Punjab


ជើង​ហោះហើរ​អាមេរិក​ដែលមានផ្ទុក​ជនអន្តោប្រវេសន៍​ឥណ្ឌាពី​សហរដ្ឋ​អាមេរិកបានចុះ​ចត​នៅ​អាកាសយានដ្ឋានអន្តរជាតិ Guru Ram Das Jee ក្នុង​ទីក្រុង Amritsar កាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៥។
ជើង​ហោះហើរ​អាមេរិក​ដែលមានផ្ទុក​ជនអន្តោប្រវេសន៍​ឥណ្ឌាពី​សហរដ្ឋ​អាមេរិកបានចុះ​ចត​នៅ​អាកាសយានដ្ឋានអន្តរជាតិ Guru Ram Das Jee ក្នុង​ទីក្រុង Amritsar កាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៥។

ជើង​ហោះហើរ​សហរដ្ឋ​អាមេរិក​ដែល​ដឹក​ជញ្ជូន​ពលរដ្ឋ​ឥណ្ឌា​ដែល​ត្រូវ​បានចោទ​ប្រ កាន់​ថា ​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​បាន​ចុះចតក្នុង​រដ្ឋ Punjab ភាគ​ខាង​ជើង​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ជើង​ហោះហើរ​បែប​នេះ​លើក​ដំបូង​ទៅកាន់​ប្រទេស​ឥណ្ឌា​ចាប់តាំង​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump បាន​ចាប់ផ្តើម​បង្ក្រាប​លើ​ជន​អន្តោប្រវេសន៍​ខុសច្បាប់។

យន្តហោះ​យោធា​មួយ​គ្រឿង​ដែល​បាន​ចុះចត​នៅពេល​មានសន្តិសុខ​ដ៏​តឹងតែង​នោះ​បានដឹក​ជញ្ជូន​អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​វិញ​ចំនួន១០៤នាក់។ នេះ​បើ​តាម​សេចក្តីរាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន។ ពួក​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ជន​ចំណាក​ស្រុក​នោះ​ទេ ក៏ប៉ុន្តែ បាន​និយាយ​ថា​ពួក​ជន​ដែល​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​វិញ នឹង​ទទួល​បាន​ការទទួល​ដ៏​រាក់ទាក់។

រដ្ឋាភិបាល​ក្រុង​ញូដេលី​ដែល​មិន​ចង់ធ្វើ​ឱ្យមាន​ការ​ឈ្លោះ​ប្រកែក​អំពីបញ្ហា​ជន​អន្តោ ប្រវេសន៍​ខុស​ច្បាប់ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា​ ខ្លួន​បើក​ចំហ​ដល់​ការ​វិលត្រឡប់​របស់​ជនជាតិ​ឥណ្ឌា​ដែល​គ្មាន​ក្រដាស​ស្នាម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រសិន​បើ​សញ្ជាតិ​របស់​ពួកគេ​ត្រូវ​បាន​ផ្ទៀងផ្ទាត់។

លោក​ប្រធានាធិបតី Donald Trump​ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ​នាយក​រដ្ឋ មន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​បញ្ជាក់​ប្រាប់​លោក​ថា ​ឥណ្ឌា​នឹង​«ធ្វើ​អ្វីៗ​ឱ្យ​បាន​ត្រឹមត្រូវ»​នៅ​ក្នុង​ការ​ទទួល​យក​ជន​អន្តោប្រវេសន៍​ត្រឡប់​មក​វិញ។ អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Modi។

នៅ​ក្នុង​រដ្ឋធានី​ញូដេលី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក Randhir Jaiswal បាន​ប្រាប់សន្និសីទកាសែត​កាលពី​ថ្ងៃ​សុក្រ​ថា ​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​មាន​ការ​ទាក់ទិន​ក្នុង​ដំណើរការ​នេះ​ដើម្បី​កំញើញការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ហើយ​«កិច្ច​សហប្រតិ បត្តិការ​រវាង​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​មាន​ភាព​ខ្លាំង​និង​ប្រសិទ្ធិភាព​នៅ​ក្នុង​វិស័យ​នេះ។ ការណ៍​នេះនឹង​ក្លាយ​ជា​ភស្តុតាង​មួយ​ក្នុង​ពេល​វេលា​ដែល​នឹង​មក​ដល់»។

ពាណិជ្ជកម្ម​និងអន្តោប្រវេសន៍​ត្រូវ​គេ​រំពឹង​នឹង​ក្លាយ​ជា​បញ្ហា​សំខាន់​មួយ​ក្នុង​អំឡុង​នៃ​ជំនួប​ដែល​អាច​កើត​មាន​ឡើង​នៅ​សប្តាហ៍​ក្រោយ​រវាង​លោក​ប្រធានាធិបតី Trump និង​លោក​នាយក​រដ្ឋមន្ត្រី Modi៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG