ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​នឹង​ពិភាក្សា​អំពី​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន


រដ្ឋ​មន្ត្រីការពារជាតិ​ន​បាន​មកជួបប្រជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​មួយ​ស្តី​ពីការ​ចូល​ជាមាជិក​អង្គការអូតង់​កាលពីថ្ងៃទី​១២ កុម្ភៈ ឆ្នាំ២០២៥។
រដ្ឋ​មន្ត្រីការពារជាតិ​ន​បាន​មកជួបប្រជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​មួយ​ស្តី​ពីការ​ចូល​ជាមាជិក​អង្គការអូតង់​កាលពីថ្ងៃទី​១២ កុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Rustem Umerov បាន​និយាយ​ថា សម្ព័ន្ធមិត្ត​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទីក្រុង​ព្រុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ផ្គត់ផ្គង់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពន្លឿន​ការ​ដឹក​ជញ្ជូន​សព្វាវុធ​សំខាន់ៗ​ដូចជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ផងដែរ។

លោក Umerov បាន​លើកឡើង​ដូចនេះ​នៅ​មុន​ការ​ប្រជុំ​ថ្មី​ចុងក្រោយ​បង្អស់​របស់​ក្រុម​ទំនាក់ទំនង​ការពារ​អ៊ុយក្រែន ដែល​មាន​ប្រទេស ៥០ ជា​សមាជិក​ដែល​បាន​សម្របសម្រួល​ផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ឆ្នាំ ២០២២ មក។

លោក Umerov បាន​និយាយ​ថា ការ​ពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ​ក៏​នឹង​រួម​មាន​ផងដែរ​នូវ​ប្រធានបទ​អំពី​ការ​វិនិយោគ​លើ​វិស័យ​ការពារ​ជាតិ​របស់​អ៊ុយក្រែន​និង​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​ផ្សេងៗ​ជាមួយ​ដៃគូ​នានា​នៅ​អឺរ៉ុប។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថ្មី​គឺលោក Pete Hegseth គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​អង្គការ​អូតង់ (NATO)។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ជំនួប​របស់​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​អង្គការ​អូតង់​ធ្វើឡើង ដែល​នៅ​ទីនោះ​លោក Hegseth បាន​និយាយ​ថា​លោក​នឹង​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​បង្កើន​ការ​ចំណាយ​ផ្នែក​ការពារ​របស់​ខ្លួន។

បញ្ហា​អ៊ុយក្រែន​នឹង​នៅតែ​ជា​ការ​ផ្ដោត​នៅ​ថ្ងៃ​សុក្រ​ខាងមុខ ដែល​នៅ​ពេល​នោះ​អនុ​ប្រធានាធិបតី​អាមេរិក​លោក JD Vance គ្រោង​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ក្រុង Munich ប្រទេស​អាល្លឺម៉ង់៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​ និង Reuters

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG