អស់រយៈពេល១៧ឆ្នាំ អ្នកយកព័ត៌មានរបស់វីអូអេលោក Kane Farabaughដែលបានរាយការណ៍ពីជីវិតនិងកេរ្តិ៍ដំណែលរបស់លោក Jimmy Carter បានបង្កើតឱ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោកប្រធានាធិបតីទី៣៩របស់សហ រដ្ឋអាមេរិក។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាពិភពលោកមានកាកសំណល់ប្លាស្ទិកជាង ៤៣០ លានតោនជារៀងរាល់ថ្ងៃ ដោយស្បោងប្លាស្ទិកដែប្រើតែម្ដងហើយបោះចោលគឺមានចំនួនច្រើនជាងគេទាំងអស់ក្នុងចំណោមនោះ។
ពួកអ្នកធ្វើការងារស្ម័គ្រចិត្តនិងអ្នកគាំទ្រដែលពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ដ៏យូររបស់អតីតប្រធានាធិបតីលោក Jimmy Carterក្រោយលោកចប់តំណែងប្រធានាធិបតី កាន់ទុក្ខមរណភាពលោក។
ជ័យលាភីមេដាយកិត្តិយស Presidential Citizens Medal នេះក៏រួមមានផងដែរនូវសមាជិករដ្ឋសភាលោក Bennie Thompson និងអតីតសមាជិករដ្ឋសភាអ្នកស្រី Elizabeth Cheney។
មន្ត្រីអនុវត្តច្បាប់បាននិយាយថា ជនសង្ស័យត្រូវបានសម្លាប់ បន្ទាប់ពីមានការបាញ់ប្រហារជាមួយប៉ូលិស។
ពលរដ្ឋអាមេរិកកំពុងចែករំលែកការឆ្លុះបញ្ចាំងអំពីប្រធានាធិបតីទី៣៩របស់ប្រទេសគឺលោក Jimmy Carter បន្ទាប់ពីមរណភាពរបស់លោកកាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅក្នុងអាយុ ១០០ឆ្នាំ។
ថ្វីបើត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងឆ្នាំ២០២០ ក៏ដោយ លោក Rubio និយាយថា លោកមានទំនុកចិត្ត«ក្នុងការស្វែងរកដំណោះស្រាយ»ដើម្បីទាក់ទងជាមួយចិន ប្រសិនបើបានទទួលការយល់ព្រមពីព្រឹទ្ធសភា។
នៅពេលដែលពិភពលោកកំពុងរង់ចាំការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចូលកាន់តំណែងប្រធានាធិបតីនៅខែក្រោយ តៃវ៉ាន់ជាប់ក្នុងស្ថានភាពកើនឡើងនៃភាពគឃ្លើនរបស់ចិន និងភាពមិនច្បាស់លាស់នៃទំនាក់ទំនងសហរដ្ឋអាមេរិក និងតៃវ៉ាន់។
ដ្ឋបាលប្រធានាធិបតីចូលកាន់តំណែងលោក Donald Trump នឹងរ៉ាប់រងកិច្ចប្រឹងប្រែងពីសំណាក់ទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទ ហើយរដ្ឋបាលនេះកំពុងងាកទៅកាន់សហគ្រិនផ្នែកពាណិជ្ជកម្មអវកាសឱ្យជួយជ្រោមជ្រែង។
ពីកសិករដាំសណ្តែកដីទៅជាប្រធានាធិបតីទី ៣៩ របស់សហរដ្ឋអាមេរិក និងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព លោក Jimmy Carter បានទទួលមរណភាពក្នុងអាយុ ១០០ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងស្រុកកំណើតទីក្រុង Plains រដ្ឋ Georgia។
រឿងរ៉ាវនេះបានបង្ហាញឡើងតាមរយៈក្រសែភ្នែករបស់អ្នកសាងសង់ ដែលរួមទាំងកម្មករជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ជនជាតិចិន ជនជាតិជប៉ុន ជនជាតិអៀរឡង់ និងជនជាតិដើមអាមេរិកផងដែរ។ គម្រោងនេះមានឈ្មោះថា American Railroad។
ជនអន្តោប្រវេសន៍បានក្លាយជាបញ្ហាប្រឈមដ៏ខ្លាំងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលកត់សម្គាល់នៃការមកដល់នៃជនចំណាកស្រុកក្នុងចំនួនដ៏ច្រើននៅឯព្រំដែនសហរដ្ឋអាមេរិកនិងម៉ិចសិច។
នៅភាគខាងលិចសហរដ្ឋអាមេរិក អ្នកអភិរក្សគម្រោងលុបទំនប់ទឹកដ៏ធំបំផុតនៅលើពិភពលោកកំពុងអបអរនឹងជ័យជម្នះដំណាក់កាលដំបូងផងនិងប្រឈមនឹងឧបសគ្គរយៈពេលខ្លីផង។
ក្នុងអាណត្តិទី១ លោកប្រធានាធិបតី Donald Trump បានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកូរ៉េខាងជើង ដើម្បីព្យាយាមបង្ខំរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។
វីអូអេកាលពីពេលថ្មីៗនេះបានទៅទស្សនាកន្លែងហ្វឹកហាត់មួយក្នុងចំណោមទីតាំងហ្វឹកហាត់ទាំងនោះជាទីកន្លែងដែលកងទ័ពមកពីចក្រភពអង់គ្លេសនិងកាណាដាកំពុងហ្វឹកហាត់ទាហានអ៊ុយក្រែន។
ការចាប់ខ្លួនអ្នកផ្សព្វផ្សាយនៅក្នុងការតវ៉ា មន្ត្រីជាប់ឆ្នោតម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទសម្លាប់អ្នកកាសែត និងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដើម្បីដោះលែងអ្នកកាសែតអាមេរិកចេញពីគុកនៅរុស្ស៊ី។
កសិករអាមេរិកសង្ឃឹមថាអ្នកដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជ្រើសរើសឱ្យដឹកនាំក្រសួងកសិកម្មសហរដ្ឋអាមេរិកនឹងយល់អំពីក្តីបារម្ភរបស់ពួកគេពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មនិងច្បាប់កសិកម្ម។
ការឈប់បាញ់គ្នាដ៏ប្រេះស្រួយនៅក្នុងខែវិច្ឆិកាបានធ្វើឱ្យស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ជាបណ្តោះអាសន្ន ក៏ប៉ុន្តែការផ្លាស់ប្តូររបបនៅក្នុងប្រទេសស៊ីរីគំរាមកំហែងធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៥។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានតែងតាំងលោក Brendan Carr ឱ្យដឹកនាំគណកម្មការសារគមនាគមន៍សហព័ន្ធហៅកាត់ថា FCC ដែលគ្រប់គ្រងសារគមនាគមន៍នៅក្នុងសហរដ្ឋអាមេរិក។
ជារៀងរាល់ចុងសប្តាហ៍ អ្នករាំបានប្រមូលផ្តុំគ្នារាំនៅទីក្រុង Silver Spring ដែលរបាំនោះគឺជាការប្រាប់រឿងតាមបែបបុរាណ ទោះបីជានៅចម្ងាយរាប់ពាន់គីឡូម៉ែត្ររវាងពួកគេ និងរដ្ឋហាវ៉ៃ ដែលជារដ្ឋកោះត្រូពិចដែលរបាំ Hula បានកើតនៅទីនោះក៏ដោយ។
ព័ត៌មានផ្សេងទៀត