ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​ក្រុម​ហាម៉ាស់​ត្រូវ​តែ​លុបបំបាត់​ចោល​


​លោក​រដ្ឋមន្ត្រី​ការបរទេស Marco Rubio និង​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ចាប់ដៃគ្នា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានរួមមួយ​នៅទីក្រុងហ្សេរ៊ុយសាឡឹម​កាលពីថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០២៥។
​លោក​រដ្ឋមន្ត្រី​ការបរទេស Marco Rubio និង​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ចាប់ដៃគ្នា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានរួមមួយ​នៅទីក្រុងហ្សេរ៊ុយសាឡឹម​កាលពីថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០២៥។

សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​កាលពី​ថ្ងៃអាទិត្យ​ចំពោះ​គោលដៅ​សង្រ្គាម​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា ​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស Marco Rubio ​បាន​និយាយ​ថា ​ក្រុមហាម៉ាស់ ​«ត្រូវតែ​លុប​បំបាត់ចោល» ​និង​ «មិន​អាច​បន្ត​ជា​យោធា ​ឬកង​កម្លាំង​រដ្ឋាភិបាល​បាន​ទេ»។

លោក ​Rubio ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក ​Benjamin Netanyahu ក្នុង​ទីក្រុង Jerusalem ​នៅពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​ ខណៈដែល​ដំណាក់កាល​ទី១​ នៃ​បទឈប់បាញ់គ្នា​រវាង​អ៊ីស្រាអែល​ និង​ក្រុមហាម៉ាស់​នឹង​ផុតកំណត់​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​ ហើយ​ផ្នែក​ទីពីរ​មិនទាន់​ត្រូវ​បាន​ចរចា​នៅឡើយ​ទេ។

នៅក្នុង​ដំណើរ​លើកដំបូង​របស់​លោក​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​ក្នុង​នាម​ជា​អ្នកការទូត​កំពូល​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​លោក ​Rubio ​បាន​ប្រាប់​លោក Netanyahu ​ថា​ «ដរាបណា​ ក្រុម​ហាម៉ាស់​ នៅ​តែ​ជាកម្លាំង​ដែល​អាច​ត្រួតត្រា​ ឬ​ជា​កម្លាំង​ដែល​អាច​គ្រប់គ្រង​ ឬ​ជា​កម្លាំង​ដែល​អាច​គំរាមកំហែង​ដោយ​ការប្រើ​អំពើ​ហិង្សា​ សន្តិភាព​នឹង​មិន​អាច​សម្រេច​បាន​ទេ» ។

លោក​ Rubio ​ទំនងជា​ប្រឈមមុខ​នឹង​ការប្រឆាំង​ជា​បន្ត​ពី​បណ្តា​ប្រទេស​អារ៉ាប់​អំពី​ផែនការ​របស់​ប្រធានាធិបតី​អាមេរិក ​លោក​ Donald Trump​ ក្នុង​ការផ្លាស់ទី​ជនជាតិ​ប៉ាឡេស្ទីន​ចេញពី​តំបន់​ហ្កាហ្សា​ ទៅកាន់​ប្រទេស​ជិតខាង ​ហើយ​បន្ទាប់មក​ឲ្យ​អ៊ីស្រាអែល​ ប្រគល់​ទឹកដី​តូច​ចង្អៀត​តាម​ច្រាំង​សមុទ្រ​មេឌីទែរ៉ាណេ​នេះ​ទៅឱ្យ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ជា​ម្ចាស់ ​និង​អភិវឌ្ឍ​ឡើង​វិញ។

ទាំង​ក្រុម​សម្ព័ន្ធមិត្ត​ និង​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​បាន​វាយប្រហារ​ផែនការ​ នៅ​តំបន់​ហ្កាហ្សា​របស់​លោក ​Trump ​ប៉ុន្តែ​លោក​ Netanyahu ​បាន​ស្វាគមន៍​ផែនការ​នេះ​ ដោយ​និយាយ​ថា​លោក​ និង ​លោក​ Trump ​មាន​ «យុទ្ធសាស្ត្ររួម»​ សម្រាប់​អនាគត​របស់​តំបន់​ហ្កាហ្សា​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG