ការប្រឆាំងតវ៉ានៅទូទាំងប្រទេសចំពោះអំពើឃោឃៅរបស់ប៉ូលិស និងការប្រកាន់ពូជសាសន៍ នៅតែបន្តកើតមានឡើងនៅឡើយ ដោយភាគច្រើនធ្វើដោយសន្តិវិធី។
ជាច្រើនសបា្តហ៍ក្រោយការស្លាប់របស់លោក George Floyd ក្រោមសមត្ថកិច្ចប៉ូលិស ដែលបណ្តាលឲ្យមានបាតុកម្មចំពោះទង្វើរបស់ប៉ូលិសមកលើពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកនោះ ក្រុមបាតុករបានបំផ្លាញ ឬ ទាញទម្លាក់រូបសំណាកវីរជនជាច្រើន ដែលជានិមិត្តរូបនៃការប្រកាន់ជាតិសាសន៍ក្នុងស.រ.អា។
រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ រំពឹងថា ក្នុងសប្តាហ៍នេះនឹងធ្វើការបោះឆ្នោតសំខាន់ៗទាក់ទងនឹងសេចក្តីព្រាងច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសជាតិ។
មន្រ្តីក្រសួងការបរទេសម្នាក់របស់សហរដ្ឋអាមេរិក បានលាចេញពីដំណែងកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែការឆ្លើយតបរបស់ប្រធានាធិបតី ត្រាំ ដល់ភាពតានតឹងខាងជាតិសាសន៍ទូទាំងប្រទេសអំពីការសម្លាប់បុរសស្បែកខ្មៅដោយប៉ូលិស។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយស្តីពីកិច្ចការប៉ូលិស ដើម្បីឆ្លើយតបចំពោះការតវ៉ាទូទាំងប្រទេសដែលកំពុងតែកើនឡើងទាក់ទិននឹងអំពើហិង្សារបស់ប៉ូលិស។
កិច្ចខិតខំប្រឹងប្រែងមួយដើម្បីដកឈ្មោះក្រុមមេដឹកនាំនៃអតីត Confederacy ចេញពីឈ្មោះមូលដ្ឋានយោធាសហរដ្ឋអាមេរិក កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកតំណាងរាស្ត្រពីគណបក្សនយោបាយទាំងពីរ ដែលបង្កឲ្យមានការប៉ះទង្គិចជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។
បញ្ហាកំណែទម្រង់ប៉ូលិសគឺជាចំណុចផ្ដោតនៅក្នុងសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ នៅពេលដែលសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបង្ហាញអំពីកិច្ចប្រឹងប្រែងរបស់ពួកគេនៅក្នុងការដោះស្រាយបញ្ហាជាតិសាសន៍ក្នុងផ្នែកអនុវត្តច្បាប់។
បន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសអស់រយៈពេលរាប់សប្ដាហ៍ចាប់តាំងពីការស្លាប់របស់លោក George Floyd មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយស្ដីពីកំណែទម្រង់ប៉ូលិសកាលពីថ្ងៃអង្គារ។
បាតុកម្មជាច្រើនសប្តាហ៍នៅតាមសហគមន៍នានាទូទាំងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្រោយការស្លាប់របស់លោក Floyd គឺជាអ្វីដែលគេមិនដែលឃើញច្រើនជំនាន់មកហើយ។
នេះគឺជាលើកទី ៥ នៅក្នុងប្រវត្តិ ១៤ ឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលការជជែកដេញដោលដូចនេះ នឹងធ្វើឡើង។
ការធ្វើកំណែទម្រង់ប៉ូលិសថ្នាក់ជាតិទ្រង់ទ្រាយធំ កំពុងស្ថិតក្រោមការពិចារណារបស់សភា។
នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងចោទប្រកាន់ថា ស.រ.អា.លាក់ពុតចំពោះបញ្ហានៅក្រុងហុងកុង ពួកអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិនបានផ្សព្វផ្សាយរូបថតដែលបង្ហាញអំពើឃោរឃៅរបស់ពួកប៉ូលិសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available