នៅក្នុងទីក្រុង Atlanta ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់ដែលបានស្ថិតនៅទីនោះបន្ទាប់ពីបម្រាមគោលចរណ៍នៅម៉ោង៩យប់របស់ទីក្រុងបានចាប់ផ្តើម។ពួកមន្រ្តី បានត្រូវគេឃើញចាប់មនុស្ស នៅក្នុងទីក្រុង។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយអំពីការតវ៉ានៅក្នុងសហរដ្ឋអាមេរិកទាក់ទិននឹងការស្លាប់របស់លោក George Floyd ដែលបានស្លាប់ បន្ទាប់ពីប៉ូលិសម្នាក់យកជង្គង់សង្កត់ករបស់លោក។
លោក Floyd បានស្លាប់ចំថ្ងៃតែមួយដែលមានឃ្លីបវីដេអូខឹងសម្បាមួយផ្សេងទៀតដែលត្រូវបានគេបង្ហោះព្រោងព្រាត ដែលជាការប៉ះពាក្យសម្តីគ្នាអំពីរឿងប្រកាន់ជាតិសាសន៍រវាងបុរសស្បែកខ្មៅម្នាក់ និងស្រ្តីស្បែកសម្នាក់នៅក្នុងសួនច្បារកណ្តាលទីក្រុងញូវយ៉កក្នុងពេលកន្លងទៅថ្មីៗនេះ។
វីដេអូបង្ហាញអ្នកសារព័ត៌មាននាង Amelia Brace ត្រូវវាយនឹងដំបងប៉ូលិសខណៈអ្នកកាន់កាម៉េរាលោក Tim Myers ត្រូវប៉ូលិសដាល់ចំមុខ ក្នុងពេលកំពុងផ្សាយផ្ទាល់។
ការប្រឆាំងតវ៉ាដោយសន្តិវិធីបានប្រែក្លាយទៅជាអំពើហិង្សាដោយមានការដុតនិងការចូលលួចឥវ៉ាន់ពីហាងលក់ទំនិញនានា និងមានអំពើហិង្សាផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក ក្រោយការស្លាប់របស់លោក George Floyd។
ប្រជាពលរដ្ឋក្នុងប្រទេសមួយចំនួនដូចជា អូស្រ្តាលី ហូឡង់ ក្រិក អាល្លឺម៉ង់ អង់គ្លេស ម៉ិកស៊ិក និងប្រទេសស៊ីបជាដើម បានបញ្ចេញប្រតិកម្មចំពោះការស្លាប់របស់លោក George Floyd បន្ទាប់ពីលោក Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងទីក្រុង មីនីអាប៉ូលីស រដ្ឋមីនីសូតា លោក សេក កុសល បានថ្លែងថា ក្រុមបាតុករទាមទាររកយុត្តិធម៌ចំពោះការស្លាប់របស់លោក ចច ផ្លយ (George Floyd) ជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ នៅបន្តសេរីភាពធ្វើបាតុកម្ម។
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយកង្វល់យ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទថា នឹងប្រើយោធាដើម្បីបញ្ចប់កុបកម្ម និងការគ្មានច្បាប់ទម្លាប់។
កន្លងមក មនុស្សជាង ១ សែននាក់នៅក្នុងសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺកូវីដ១៩ នេះ។
លោក Obama បានបញ្ជាក់ថា៖ «នៅទីបំផុត សេចក្ដីប្រាថ្នាត្រូវតែប្រែក្លាយឲ្យទៅជាច្បាប់ដ៏ជាក់លាក់ និងការអនុវត្តទូទៅនៅក្នុងសង្គម តាមបែបប្រជាធិបតេយ្យ ដែលករណីនេះអាចកើតមានឡើងតែនៅពេលដែលយើងជ្រើសរើសមន្ត្រីរដ្ឋាភិបាលណាដែលឆ្លើយតបចំពោះការចង់បានរបស់ពលរដ្ឋតែប៉ុណ្ណោះ»។
ក្រុមបាតុករនៅតែមានអារម្មណ៍ថា ការប្តូរគ្រោះថ្នាក់មកធ្វើបាតុកម្មគឺមានប្រយោជន៍ជាង។ មនុស្សជាច្រើនថ្លែងថា គ្មានមូលហេតុផ្សេងទៀតសម្រាប់ការស្លាប់របស់លោក George Floyd នោះទេ ដូចបានឃើញក្នុងវីដេអូដែលបានចែកចាយពេញប្រទេសយ៉ាងដូច្នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available