ការតវ៉ានៅថ្ងៃច័ន្ទនេះ បានធ្វើឡើង បន្ទាប់ពីមានការតវ៉ាអំពីរឿងនេះដែរកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល កាណាដា និងប្រទេសផ្សេងៗទៀត។
ការស្លាប់បុរសស្បែកខ្មៅម្នាក់ ដែលដៃជាប់ខ្នោះ និងបាននិយាយថា លោកដកដង្ហើមមិនរួចពេលប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់កគាត់ផ្ទប់នឹងដីនោះ បាននាំឲ្យមានការតវ៉ានៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។
លោកដូណាល់ ត្រាំ បានសរសើរឆ្មាំការពារជាតិថា កំពុងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការឆ្លើយតបនឹងការតវ៉ាប្រឆាំងដែលបានក្លាយជាអំពើហិង្សាកាលពីពេលយប់នៅក្នុងរដ្ឋមីនីសូតាបន្ទាប់ពីការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
ក្រុមអ្នកតវ៉ាបានចេញនៅតាមដងផ្លូវក្នុងទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកនៅយប់ទី ៦ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដើម្បីបង្ហាញកំហឹងរបស់ពួកគេទាក់ទិននឹងការស្លាប់របស់លោក George Floyd និងដើម្បីអំពាវនាវឲ្យមានការផ្លាស់ប្ដូរ។
៤ យប់កន្លងមកហើយ ការតវ៉ាដែលផ្ដើមឡើងដោយអហិង្សាបានប្រែក្លាយជាការលួចប្លន់ ដុតកម្ទេច និងអំពើហិង្សានៅក្នុងទីក្រុង Minneapolis និងទីក្រុង St. Paul ដែលនៅក្បែរនោះ ក៏ដូចទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក។
George Floyd បានស្លាប់ បន្ទាប់ពីមន្ត្រីប៉ូលិសស្បែកសម្នាក់បានប្រើជង្គង់របស់ខ្លួនសង្កត់ទៅលើករបស់លោកផ្ទប់ទៅនឹងថ្នល់អស់ជាច្រើននាទី នៅពេលដែលលោកកំពុងជាប់ខ្នោះ បើទោះបីជាលោកបានស្រែកអង្វរករដល់ប៉ូលិសថា លោកមិនអាចដកដង្ហើមរួចក៏ដោយ។
លោក Joe Biden ដែលជាអ្នកដែលគេសន្មត់ថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់ក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស កុំឲ្យប្រើអំពើហិង្សា។
លោក Derek Chauvin អតីតមន្ត្រីប៉ូលិសប្រចាំទីក្រុង Minneapolis រដ្ឋ Minnesota ត្រូវបានចោទប្រកាន់ទាក់ទិននឹងការស្លាប់របស់លោក George Floyd។
អភិបាលរដ្ឋ Minnesota លោក Tim Walz បានចេញសេចក្ដីសុំទោសជាសាធារណៈមួយ ទាក់ទិននឹងការចាប់ខ្លួនក្រុមអ្នកកាសែត CNN នេះ ដោយបាននិយាយថា៖ «រឿងនេះមិនគួរកើតឡើងទាល់តែសោះ»។
ការតវ៉ានេះបានផ្ទុះឡើងបន្ទាប់ពីលោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់កាលពីថ្ងៃច័ន្ទ ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
ការធ្វើបាតុកម្មនេះបង្កឲ្យមានការព្រួយបារម្ភរឿងសុខភាពរបស់ពលរដ្ឋក្នុងសហគមន៍ និងបង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងថា ហ្វូងបាតុករធំៗនឹងធ្វើឲ្យមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ១៩ ថ្មីទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available