បាតុកម្មជាច្រើនសប្តាហ៍នៅតាមសហគមន៍នានាទូទាំងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្រោយការស្លាប់របស់លោក Floyd គឺជាអ្វីដែលគេមិនដែលឃើញច្រើនជំនាន់មកហើយ។
នេះគឺជាលើកទី ៥ នៅក្នុងប្រវត្តិ ១៤ ឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលការជជែកដេញដោលដូចនេះ នឹងធ្វើឡើង។
ការធ្វើកំណែទម្រង់ប៉ូលិសថ្នាក់ជាតិទ្រង់ទ្រាយធំ កំពុងស្ថិតក្រោមការពិចារណារបស់សភា។
នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងចោទប្រកាន់ថា ស.រ.អា.លាក់ពុតចំពោះបញ្ហានៅក្រុងហុងកុង ពួកអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិនបានផ្សព្វផ្សាយរូបថតដែលបង្ហាញអំពើឃោរឃៅរបស់ពួកប៉ូលិសចិន។
ការអំពាវនាវឲ្យមានកំណែទម្រង់ប៉ូលិសនៅទូទាំងប្រទេសបានកើនឡើង ស្របពេលដែលការតវ៉ានៅបន្តធ្វើនៅទូទាំងប្រទេស និងលើពិភពលោក។
ឯកអគ្គរដ្ឋទូតជាច្រើននាក់មកពីបណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក បានសរសេរលិខិតមួយទៅកាន់ប្រធានក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សអ.ស.ប អំពាវនាវឲ្យមានការតស៊ូមតិស្ដីពីការរំលោភសិទ្ធិមនុស្សដោយសារការប្រកាន់ពូជសាសន៍ និងការរើសអើង បន្ទាប់ពីការស្លាប់របស់លោក George Floyd។
ប្រធានប៉ូលិសប្រចាំទីក្រុង Atlanta អ្នកស្រី Erika Shields បានលាលែងចេញពីតំណែង នៅពេលដែលការស្លាប់របស់លោក Rayshard Brooks អាយុ ២៧ ឆ្នាំ បានបង្កឲ្យមានរលកតវ៉ាថ្មីនៅក្នុងទីក្រុង Atlanta។
មន្ត្រីប៉ូលិសម្នាក់នៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីមានហេតុការណ៍បាញ់បុរសស្បែកខ្មៅម្នាក់បណ្ដាលឲ្យស្លាប់៕
សេតវិមានបានប្រាប់ឲ្យដឹងថា ការពិភាក្សាតុមូលនឹងគ្របដណ្តប់ដំណោះស្រាយសេដ្ឋកិច្ចជាប្រវត្តិសាស្រ្ត សុខភាព និងភាពខុសគ្នានៃយុត្តិធម៌ក្នុងសហគមន៍អាមេរិកាំង។
គ្រាដែលបាតុកម្មនានាតវ៉ាអំពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្នុងពេលស្ថិតក្រោមសមត្ថកិច្ចប៉ូលិស បន្តធ្វើឡើងក្នុងសប្តាហ៍ទី៣ លោក ត្រាំ ជាថ្មីម្តងទៀត បានបង្ហោះសារនានាលើបណ្តាញTwitterដែលមើលទៅមានបំណងបញ្ឆេះឲ្យមានការបែកបាក់គ្នា ហើយគាំទ្រអំពើហិង្សារបស់ប៉ូលិស។
តំណាងពលរដ្ឋខ្មែរអាមេរិកាំងម្នាក់នៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក គី លោក ចិន្តា សួ បានថ្លែងថាបាតុកម្មទូទាំងប្រទេស និងក្នុងប្រទេសមួយចំនួនទៀត ប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស ដែលនាំឲ្យបុរសអាមេរិកាំងស្បែកខ្មៅម្នាក់ស្លាប់គឺជារឿងតវ៉ាដើម្បីឲ្យមានការកែទម្រង់ធំមួយ ហើយលោក
សមាជិកគ្រួសារ អ្នកនយោបាយ និងតារាល្បីៗជាច្រើន បានកាន់មរណទុក្ខលោក George Floyd នៅឯពិធីបុណ្យសពរបស់លោកក្នុងក្រុងHouston រដ្ឋតិចសាស កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា កន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available