លោកប្រធានាធិបតីត្រាំ ចុះហត្ថលេខាលើបទបញ្ជាស្តីពីកិច្ចការប៉ូលិស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយស្តីពីកិច្ចការប៉ូលិស ដើម្បីឆ្លើយតបចំពោះការតវ៉ាទូទាំងប្រទេសដែលកំពុងតែកើនឡើងទាក់ទិននឹងអំពើហិង្សារបស់ប៉ូលិស។ បទបញ្ជានេះធ្វើឡើង ស្របពេលជាមួយនឹងកិច្ចប្រឹងប្រែងដាច់ដោយឡែករបស់សមាជិកសភាគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ ដែលផ្តោតទៅលើកំណែទម្រង់ប៉ូលិស និងស្របពេលដែលតុលាការកំពូលសហរដ្ឋអាមេរិក សម្រេចមិនពិនិត្យឡើងវិញនូវច្បាប់មួយដែលការពារមន្ត្រីអនុវត្តច្បាប់ ដែលជាប់ចោទថាបានប្រព្រឹត្តអំពើខុសឆ្គង។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល៕