ពួកអាជ្ញាធរទូទាំងប្រទេសបានជំរុញឲ្យពួកបាតុករប្រឆាំងនឹងការស្លាប់លោក George Floyd ធ្វើតេស្តជំងឺកូវីដ១៩ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងតាមផ្លូវជាង១សប្តាហ៍ហើយមានការនៅជិតគ្នា។
ពួកអ្នកកាន់ទុក្ខមានគម្រោងជួបជុំគ្នានៅថ្ងៃចន្ទនេះនៅក្នុងទីក្រុង Houston សហរដ្ឋអាមេរិកដើម្បីមើលក្តារមឈូសរបស់លោក George Floyd ដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងអំពីភាពព្រៃផ្សៃរបស់ប៉ូលិសនៅក្នុងទីក្រុងនានាទូទាំងប្រទេស និងផ្នែកនានារបស់ពិភពលោក។
ជនជាតិអាមេរិកាំងមានដើមកំណើតខ្មែរនៅតែកោតសរសើរដល់ការអនុវត្តច្បាប់ និងការផ្តល់សិទ្ធិសេរីភាពពេញលេញចំពោះពលរដ្ឋអាមេរិកាំងក្នុងការទាមទារយុត្តិធម៌ទៅតាមច្បាប់ឲ្យលោក ចច ផ្លយ(Geroge Floyd) ដែលបានស្លាប់ក្រោយប៉ុន្មាននាទីនៃការចាប់ខ្លួនពីប៉ូលិស។
ការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្រែកថា «ខ្ញុំដកដង្ហើមមិនរួចទេ» នៅក្នុងពេលចាប់ខ្លួនដោយប៉ូលិសក្នុងទីក្រុង Tacoma រដ្ឋWashington ត្រូវបានកំណត់ថាជាករណីឃាតកម្ម។
ការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍បានធ្វើឡើងនៅទូទាំងពិភពលោកនៅថ្ងៃអាទិត្យនេះ ដោយមនុស្សរាប់ពាន់នាក់នៅទីក្រុងរ៉ូម ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសបានចេញតវ៉ាតាមដងផ្លូវ។
អភិបាលរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Muriel Bowser កាលពីថ្ងៃសុក្រ បានប្ដូរឈ្មោះជាផ្លូវការនូវផ្លូវមួយឆ្ពោះទៅកាន់សេតវិមានទៅជា “Black Lives Matter Plaza” ដែលជាភាសាខ្មែរមានន័យថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ»។
កាលពីថ្ងៃសៅរ៍ម្សិលមិញ អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតាមទីក្រុងផ្សេងទៀតនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ដើម្បីតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ និងភាពឃោរឃៅរបស់ប៉ូលិស។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ មេដឹកនាំសហគមន៍ អភិបាលក្រុង មន្ត្រីប៉ូលិសក្រុង សមាជិកសភាអាមេរិក និងពលរដ្ឋក្នុងសហគមន៍ក្នុងទីក្រុង Minneapolis រដ្ឋមីនីសូតា បានជួបជុំគ្នាប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោក Floyd។
ប៉ូលិសការពារឧទ្យាន Park សហរដ្ឋអាមេរិក បានប្រកាសថា មន្រ្តីប៉ូលិស២នាក់ ត្រូវបានបញ្ឈប់ពីការងារបណ្តោះអាសន្នបន្ទាប់ពីវីដេអូ បានបង្ហាញថា ពួកគេបានវាយប្រហារក្រុមអ្នកយកព័ត៌មានអូស្រ្តាលី។
មន្ត្រីប៉ូលិសបីនាក់ផ្សេងទៀត រួមមានលោក Thomas Lane លោក J. Kueng និងលោក Tou Thao ត្រូវប្រឈមនឹងការដាក់ទោសសម្រាប់បទជួយ និងបទសមគំនិត។ ពួកគេត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃពុធកន្លងទៅ។ រីឯលោក Chauvin ត្រូវបានឃាត់ខ្លួនកាលពីសប្តាហ៍មុន។
អ្នកស្រី Roxie Washington ភរិយារបស់លោក George Floyd បានថ្លែងថា៖ «ខ្ញុំចង់បានយុត្តិធម៌ដល់ប្តីខ្ញុំ ពីព្រោះគាត់ជាមនុស្សល្អ។ ប្តីខ្ញុំស្រឡាញ់កូនស្រីយើង (Gianna) ខ្លាំងណាស់»។
លោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើវេបសាយ ដោយទស្សនាវដ្តី Atlantic កាលពីថ្ងៃពុធថា «ក្នុងមួយជីវិតរបស់ខ្ញុំ លោកដូណាល់ ត្រាំ ជាប្រធានាធិបតីលើកទី១ដែលមិនបានព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិកាំង លោកមិនដែលបានព្យាយាមធ្វើដូច្នេះទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available